សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ
វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការក្នុងខេត្តសៀមរាប សរុបចំនួន ១០៦នាក់ មកពី៣០មន្ទីរ-អង្គភាព ដែលមានរយៈពេល ៨៨ម៉ោង សិក្សាតាមរយៈប្រព័ន្ធអនឡាញ(Google meet) និងសិក្សាផ្ទាល់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែសីហា ឆ្នាំ២០២២ បានបញ្ចប់ហើយនៅរសៀលនេះ។ វគ្គបណ្ដុះបណ្ដាល សហការរៀបចំដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប ...