ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !
ក្រុមអ្នកលក់ដូរវត្ថអនុវស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរ នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ និងសប្បាយចិត្ដ បន្ទាប់ពីទីផ្សារវត្ថុអនុស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរបានចាប់ផ្ដើមកំរើកទីផ្សារឡើងវិញជាបន្ដបន្ទាប់។ អ្នកលក់ដូរនៅក្នុងផ្សារផលិតផលកម្ពុជា បានឱ្យដឹងថា ក្នុងរយ:ពេល ៣ខែចុងក្រោយនេះ ការលក់វត្ថុអនុស្សាវរីយ៍ដែលជាផលិតផលកូនខ្មែរ មានទីផ្សារល្អ ពោលបានចាប់ផ្ដើមមានអ្នកទេសចរទិញច្រើន បើធៀបពីឆ្នាំមុនៗ ដែលបានរាតត្បាតដោយសារជំងឺកូវីដ-១៩។ពួកគាត់បន្ដថា ជារៀងរាល់ថ្ងៃនេះ មានអ្នកទេសចររាប់រយនាក់ទៅរកវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារផលិតផលកម្ពុជានោះ ប៉ុន្ដែភាគច្រើនជាអ្នកទេសចរអន្ដរជាតិ ខណ:ដែលអ្នកទេសចរជាតិមិនសូវស្គាល់ផ្សារនេះនឡើយទេ។ ...