និស្សិតវិទ្យាស្ថានខេមអេដ ជិះកង់ដើម្បីប្រមូលថវិកាឧបត្ថម្ភសាលាបឋមសិក្សាព្រះដាក់
យុវនិស្សិតនៃវិទ្យាស្ថានខេមអេដ ប៊ីស្សនីសស្គូល ចំនួន ២៥០នាក់ បានរៀបកម្មវិធីជិះកង់ក្នុងតំបន់រមណីដ្ឋានអង្គរចំងាយ៨គីឡូម៉ែត្រ ចាប់ពីចំណុចទីធ្លាអង្គរឃ្យុងយូផ្លូវ៦០ម៉ែត្រ ទៅកាន់ប្រាសាទអង្គរវត្ត ក្នុងគោលបំណងដើម្បីប្រមូលថវិកាបរិច្ចាគនៅសាលាបឋមសិក្សាព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី រួមជាមួយនឹងការបង្កើនឲ្យនិស្សិតយល់ដឹងអំពីវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាចូលរួមក្នុងសកម្មភាពសង្គមនិងកីឡា ព្រមទាំងបង្កើននូវសាមគ្គីភាព និងភាពសប្បាយរីករាយ បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆមាសកន្លងមកនៅវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល។ គណៈគ្រប់គ្រងនិស្សិតបានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលសាលាបានរៀបចំឱ្យមានកម្មវិធីជិះកង់ ដើម្បីសុខភាពនិងការងារសង្គម ខណៈដែល ...