Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ នៅ​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
24/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលខេត្ត និង​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ។​

​កិច្ចប្រជុំ​នាពេលនោះ​ដែរ​គឺ​ដើម្បី​ពិនិត្យ និង អនុម័ត​លើ​សេចក្តីព្រាងរ​បើ​ប​វារៈ​មួយចំនួន​ដែលមាន​ដូចជា ៖
១. ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣
២. ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៥ ស្ថិត​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្តសៀមរាប
៣. ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​ដីកា​ស្តីពី​បទបញ្ជាផ្ទៃក្នុង​រប​ស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ( ឆ្នាំ​២០១៩-២០២៤)
៤. ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​ប្រតិទិន​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​សម្រាប់ រយៈពេល ១២​ខែ​( ខែកក្កដា ឆ្នាំ​២០១៩ ដល់ ខែមិថុនា ឆ្នាំ​២០២០)
៥. ផ្សព្វផ្សាយ និង​ណែនាំ​ដល់​សមាជិក សមាជិកា​ក្រុមប្រឹក្សា​រាជធានី ខេត្ត ដាក់ពាក្យ​ដោយ​ស្ម័គ្រចិត្ត​ចូល ជា​សមាជិក “​មូលនិធិ​មរណ​សង្គ្រោះ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​”
៦. ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការទទួលស្គាល់​សមាសភាព ប្រធាន អនុប្រធាន និង​សមាជិក​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​របស់​ក្រុម ប្រឹក្សា ខេត្តសៀមរាប អាណត្តិ​ទី​៣
៧. ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការទទួល ស្គាល់​សមាសភាព​ប្រធាន អនុប្រធាន និង​សមាជិក​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស​របស់​ក្រុម ប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣
៨. ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ សេចក្តីព្រាង សេចក្តី សម្រេច ស្តីពី ការ តែងតាំង​សមាសភាព​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត
៩. ពិនិត្យ ពិភាក្សា និង​អនុម័ត លើ សេចក្តី ព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​លទ្ធកម្ម​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣
១០. ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្ម វិធី វិនិយោគ​បី​ឆ្នាំ​រំកិល​ប្រចាំឆ្នាំ របស់​រដ្ឋបាល​ខេត្តសៀមរាប និង ពិនិត្យ ពិភាក្សា និង​វាយតម្លៃ​លក្ខណៈសម្បត្តិ​មន្ត្រីរាជការ ដែល​ស្នើសុំ​តែងតាំង​មុខតំណែង​នៅក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៍បាន​មានប្រសាសន៍​បញ្ជាក់ជូន​ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ឲ្យ​បាន​ជ្រាប​ច្បាស់​អំពី​ថនា​នុ​ក្រម និង​តួនាទី​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្នុង​និតិ​បញ្ញា​ត និង និតិប្រតិបត្តិ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម អ៊ឹង ហឿន ក៏បាន​លើក​នូវ​សំណូមពរ​ដល់​គណៈ​អភិបាលខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​នូវ​រាល់​ការងារ ដែល លើកឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២​នាពេលនេះ ទៅធ្វើ​ការអនុវត្ត​ប្រតិបត្តិ​ការងារ​ឲ្យ​ទទួលបាន លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ឃុំ សង្កាត់ ឲ្យ​មានការ​រីកចម្រើន​ទៅ​ថ្ងៃ​អ​នា​គត់​ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ ទ្រា ពន្លឺ​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ចំនួន១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត រួមជាមួយ​គ្រឿងញៀន​ជាង​១​គីឡូក្រាម

ជនសង្ស័យ​ចំនួន១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត រួមជាមួយ​គ្រឿងញៀន​ជាង​១​គីឡូក្រាម

មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​សុំ​បិណ្ឌបាត​ដល់​លោកជំទាវ សៀង ចាន់​ហេង ជួយ​ជួសជុល​រហាត់ទឹក​ស្ពាន​ប្រាសាទកែវ​

មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​សុំ​បិណ្ឌបាត​ដល់​លោកជំទាវ សៀង ចាន់​ហេង ជួយ​ជួសជុល​រហាត់ទឹក​ស្ពាន​ប្រាសាទកែវ​

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.