Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​សុំ​បិណ្ឌបាត​ដល់​លោកជំទាវ សៀង ចាន់​ហេង ជួយ​ជួសជុល​រហាត់ទឹក​ស្ពាន​ប្រាសាទកែវ​

ដោយ Pothe Thun
24/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
158
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ព្រះ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាង អនុគណ​ក្រុង​សៀមរាប និង​ជា​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស​ហៅ​វត្ត​ថ្មី​រួមជាមួយ​ព្រះ​ថេ​រា​នុ​ថេរៈ​មកពី វត្ត​មួយចំនួន​ក្នុង​ក្រុង​សៀមរាប និង លោកជំទាវ ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ និង​ភរិយា​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល មួយចំនួនទៀត ដោយបាន​ការសម្របសម្រួល​និង​សហការ​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាននាំគ្នា ដាំ​កូនឈើ ប្រភេទ​ធ្នុង ក្រញូង ច្រេស គគីរ ពពេល និង​ប្រភេទ​ឈើទាល ចំនួន​៥០០០​ដើម នៅ​ខាងកើត​ប្រាសាទ​ប្រិ​យ៍ ស្ថិតនៅ ឃុំ​លាងដៃ​ស្រុក​អង្គរធំ ខេត្តសៀមរាប​តប​តាម​ការអំពាវនាវ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​កូនឈើ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ សរុប​អ្នកចូលរួម​ដាំ​ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ​ប្រមាណ​ជា​១០០០​អង្គ នាក់​។​

​មាន​ថេរ​ដិ​កា​ក្នុងឱកាស​នេះដែរ ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី តាត មហា​ទី ព្រះ​ធម្មធរ​អនុគណ​ក្រុង​សៀមរាប និង​ជា​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា បាន​សុំ​បិណ្ឌបាត​ដល់​លោកជំទាវ​ឧកញ៉ា សៀង​ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ ជួយ​ជួសជុល​រហាត់ទឹក ដើម្បី​ជា​ប្រយោជន៍​ដល់​ការស្រោចស្រព​ថ្នាល​បណ្តុះ​កូនឈើ នៅក្បែរ​ស្ពាន​ប្រាសាទតាកែវ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​។​

​ព្រះអង្គ​មាន​ថេរៈ​ដិ​កា​ថា ទៀត រហាត់ទឹក​នេះ​មាន​ប្រវត្តិ​យូរណាស់​មកហើយ ពោល​វត្តមាន​រហាត់ទឹក​នេះ​មាន​ឡើង​តាំងពី​អំឡុង​ទសវត្ស​ទី​៦០​មកម្ល៉េះ រហាត់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទាញយក​ទឹក​ពី​ស្ទឹង​សៀមរាប មក​ស្រោចស្រព​កូនឈើ​នៅ​ស្ពាន​ប្រាសាទតាកែវ និង​ជា​តំណាងឱ្យ​អត្តសញ្ញាណ​ជាតិខ្មែរ វប្បធម៌​ខ្មែរ​ដែល​បុព្វបុរស​យើង​ស្ថាបនា​ឡើង​ដើម្បី​ទាញយក​ទឹក​សម្រាប់ធ្វើ​កសិកម្ម និង​តម្រូវការ​ប្រើប្រាស់​ផ្សេងៗ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ឡុង​កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ឲ្យ​ដឹងថា រហាត់ទឹក​នេះ​ជា​កេរតំណែល​មរតក​រប​ស់​ដូនតា​ខ្មែរ​យើង ជាពិសេស​ជា​ស្នាដៃ​អ្នក​ជំនាន់​ដើម​នៃ​អ្នក​ខេត្តសៀមរាប និង​ក៍​ជា​អត្តសញ្ញាណ​មួយ​សម្រាប់​ខេត្ត​នេះ​ផងដែរ​។​

​លោក ឡុង​កុសល បន្តថា ការចូលរួម​ជួសជុល​រហាត់ទឹក​ឱ្យមាន​ដំណើរការ​ឡើងវិញ មិន​ត្រឹមតែ​រក្សាបាន​នូវ​អត្តសញ្ញាណ​របស់​ខេត្តសៀមរាប​នោះទេ ប៉ុន្តែ​វា​មាន​តួនាទី​សំខាន់​ក្នុង​ការងារ​ដាំ​និង​បណ្តុះ​កូនឈើ​នៅ​ស្ថានីយ​តាកែវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​ជាក់ស្តែង​ការបណ្តុះ​កូនឈើ​នៅទីនេះ​សព្វថ្ងៃ​គឺ​ប្រើ​ម៉ាស៊ីនភ្លើង​ដើម្បី​ទាញយក​ទឹក​ពី​ស្ទឹង​ដែល​វា​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​តំបន់​ប្រាសាទ ដោយសារ​សម្លេង​រំខាន និង​ភាព​ញ័រ​រង្គើ​របស់​។​

​ជាការ​ឆ្លើយតប លោកជំទាវ​ឧកញ៉ា សៀង​ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ បាន​សម្តែង​ក្តី​រីករាយ និង​ទទួលយក​សំណើរ​ខាង​អំពី​ការជួស​ជូ​ល​រហាត់ទឹក​មួយ​នេះ​ដើម្បីឱ្យ​ដំណើរការ​ឡើងវិញ​។​

​លោកជំទាវ មានប្រសាសន៍ បន្តថា សុំឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​សិក្សា និង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ ដើម្បី​ថែរក្សា​និង​អភិរក្ស​រហាត់​នេះ​ឱ្យ​ត្រឹមត្រូវ​តាម​រចនាបទ​របស់បុរាណ​យើង និង​សិក្សា​ពី​តម្លៃ​ជួសជុល អស់​ប៉ុន្មាន នឹង​ប្រគល់​ថវិកា​ជូន​តាម​ពេល​ក្រោយ​។​លោកជំទាវ​បន្តថា​៖ ជារឿយៗ ឱ្យ​តែមាន​សំណើរ​បិណ្ឌបាត​ពី​ព្រះសង្ឃ គឺ​តែងតែ​ប្រគេន​ទៅតាម​សំណើរ និង​ទៅតាម​ល​ទ្ឋ​ភាពជាក់ស្តែង ដូចជា​ពេលនេះ ប្រគេន​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ដល់​ចៅអធិការ​វត្ត​អារ​ញ្ញា​សាគរ ដែល​បាន​សន្យា​ពី​ពេល​ថ្មីៗ​នេះ​សម្រាប់​ការជីក​ស្រះ​ក្នុង​វត្ត និង​ប្រគេន​វត្ត​កំបោរ​អ​នៅ​ស្រុក​ជីក្រែង​សម្រាប់​ជាវដី​ពង្រីក​វត្ត​និង​កសាង​ជួសជុល​ផ្លូវ​ចំនួន​១​ម៉ឺន​ដុល្លារ​ផងដែរ ហើយ​ក្នុង​រដូវប្រាំង​ឆ្នាំក្រោយ​នឹង​ជួយ​ជួសជុល​ដំបូល​ព្រះវិហារ​ទាំងមូល​របស់​វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ ផងដែរ​។​

​អត្ថបទ និង រូបភាព ៖ យូ វង្ស​

Tags: បិណ្ឌបាតមន្ត្រី​សង្ឃ​ក្រុង​សៀមរាប​រហាត់ទឹក​ស្ពាន​ប្រាសាទកែវ​​លោកជំទាវ សៀង ចាន់​ហេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

មេដឹកនាំ​កំពូល​កូរ៉េខាងជើងលោក គីម ជុង អ៊ុន ចុះ​ត្រួត​ពិនិត្យមើល​នាវាមុជទឹក​ទើប​សាងសង់​ថ្មី

មេដឹកនាំ​កំពូល​កូរ៉េខាងជើងលោក គីម ជុង អ៊ុន ចុះ​ត្រួត​ពិនិត្យមើល​នាវាមុជទឹក​ទើប​សាងសង់​ថ្មី

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.