Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​

ដោយ Pothe Thun
24/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធីបើកការដ្ឋាន​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង ស្ថិតក្នុង​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ហើយ​ស្ពាន​នេះ​មាន​ប្រវែង ៣១​ម៉ែត្រ ទទឹង​៣,៥​ម៉ែត្រ និង​កម្ពស់​៤​ម៉ែត្រ ដែល​សង់​លើ​អូរ​ខ្លូត ចំណែក​ទ្វារ​ទឹក​វិញ មាន​ប្រវែង​១០​ម៉ែត្រ ទទឹង​៣,៥​ម៉ែត្រ ស្ថិតនៅ​ច្រក​បញ្ចេញ​ទឹកទន្លេ​ស្ងួត​។​

​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា កាលពី​ឆ្នាំ​២០១៣ អ្នកភូមិ​នគរ​ក្រៅ ធ្លាប់​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង ព្រោះ​ពុំទាន់​មាន​សំណង់​ទ្វារ​ទឹក​ត្រឹមត្រូវ​នៅពេលនោះ​។

​លោក​បន្តថា ដោយសារ​មើលឃើញ​ពី​ទុក្ខលំបាក​បែបនេះ នៅ​ឆ្នាំ​២០១៤ អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ដារ​និង​សាងសង់​ប្រព័ន្ធធារាសាស្ដ្រ​មួយចំនួន​ក្នុងភូមិ​សាស្ដ្រ​នេះ ហើយ​ចាប់ពីពេលនោះ​មក​ពុំមាន​ទឹកជំនន់​ជន់​លិច​ទៀតឡើយ ហើយ​ការចាប់ផ្ដើម​ការដ្ឋាន​នៅពេលនេះ អាជ្ញាធរ​ជាតិ​អ​ប្សា​រា​រំពឹងថា នឹង​ជួយ​សម្រួល​ដល់​ការរស់នៅ និង​បង្កបង្កើន​ផលដំណាំ​ដល់​អ្នកភូមិ​នគរ​ក្រៅ​ប្រមាណ​ជាង​៣០០​គ្រួសារ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា​គឺមាន​ការងារ​ជាច្រើន​ដែល​ត្រូវបំពេញ ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ជាពិសេស​គឺ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ព្រោះនេះ​ជាការ​ងារ​ស្នូល​ដ៏​សំខាន់ៗ​ដើម្បី​លើកកម្ពស់​ដល់​ការរស់នៅ​របស់​អ្នកស្រុក​អង្គរ ដូចជា​ការងារ​សង់​ទ្វារ​ទឹក ស្ពាន ផ្លូវ និង​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​ផ្សេងៗ​។​ល​។​

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ ក៏បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ និង​ចូលរួម​អបអរសាទរ ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក ក្នុងភូមិ​នគរ​ក្រៅ ដែល​ទទួលបាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា ជាពិសេស​ការបើក​ការដ្ឋាន​នៅពេលនេះ វា​នឹងចូលរួម​បម្រើ​ផលប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​បញ្ជៀ​ស​ពី​ហានិភ័យ​ផ្សេងៗ​ដែល​កើតឡើង​ពី​ការ​ជន់​លិច​នា​រដូវវស្សា ក៏ដូចជា​ជួយ​ស្ទាក់​ទឹក​សម្រាប់​បង្កបង្កើនផល​ដំណាំ​របស់​បងប្អូន​នៅទីនេះ​ផងដែរ​៕

​អត្ថបទ និង រូបភាព ៖ ម៉ាត់ អា​រ៉ា​ហ្វី​ន​

Tags: ​ទ្វារ​ទឹក​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុងសង្កាត់​គោកចកអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

មេដឹកនាំ​កំពូល​កូរ៉េខាងជើងលោក គីម ជុង អ៊ុន ចុះ​ត្រួត​ពិនិត្យមើល​នាវាមុជទឹក​ទើប​សាងសង់​ថ្មី

មេដឹកនាំ​កំពូល​កូរ៉េខាងជើងលោក គីម ជុង អ៊ុន ចុះ​ត្រួត​ពិនិត្យមើល​នាវាមុជទឹក​ទើប​សាងសង់​ថ្មី

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.