Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដោយ Pothe Thun
24/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
262
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០១៩​នេះ ព្រះសង្ឃ​រួម​នឹង​ពុទ្ធបរិស័ទ​ប្រមាណ​៣៥០​អង្គ​/​នាក់ បាន​ចូលរួម​ដាំ​កូនឈើ​ចំនួន​៥​ពាន់​ដើម​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិតនៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ឬ​នៅ​ខាងកើត​ប្រាសាទ​ប្រី ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ដោយ​ឱ្យ​សាធារណជន​ចូលរួម​ដាំ​កូនឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​បុព្វហេតុ​រួមគ្នា​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​។​

​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ តំណាង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការចូលរួម​នៅពេលនេះ គឺ​បង្ហាញ​ឱ្យ​ច្បាស់​ពី​ការឈឺ​ឆ្កា​ល​របស់​សាធារណជន ក្នុងន័យ​ថែរក្សា​កេរ​មរតក​ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ​។

​លោក​បន្ថែមថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​ក្នុង​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ ដ្បិត​វា​មាន​ទំនាក់ទំនង​ទៅនឹង​ទឹក​ក្រោម​ដី ដែល​ទឹក​ក្រោម​ដី​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ទ្រទ្រង់​គ្រឹះ​ប្រាសាទ​។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោកស្រី សៀង ចាន់​ហេង អគ្គនាយក​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ ដែល​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​វត្ត​អង្គរ​ខាងត្បូង ចាត់ទុក​ការដាំ​កូនឈើ​នៅ​នេះ​ថា​មាន​សារសំខាន់​ណាស់​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយរូប​ដែល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​បរិស្ថាន​មាន​ភាពស្រស់​បំព្រង និង​ជា​កេរ​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

​ជាមួយគ្នានេះ លោកស្រី សៀង ចាន់​ហេង ក៏​អំពាវនាវ​ដ៏​ប្រជាពលរដ្ឋ​ដទៃទៀត ត្រូវ​ចូលរួម​ដាំ​កូនឈើ​ទាំងអស់គ្នា ដោយ​ម្នាក់​ត្រូវ​ដាំ​កូនឈើ​មួយ​ដើម ហើយ​នៅពេល​ពលរដ្ឋ​១៤​លាន​នាក់​ដាំ​កូនឈើ​១៤​លាន​ដើម នោះ​នឹង​ជួយ​ឱ្យ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា​កាន់តែ​មាន​ភាពស្រស់​បំព្រង​បន្ថែមទៀត ។​

​សូមបញ្ជាក់ថា កូនឈើ​ដែល​ត្រូវ​ដាំ​នៅថ្ងៃនេះ​សរុប​មាន​ចំនួន​៥​ពាន់​ដើម ដែល​ក្នុងនោះ​រួមមាន គ្រញូង ១,៧០០​ដើម ឈើទាល ១,៥០០​ដើម ធ្នង់ ១០០​ដើម គគីរ ១,៥០០​ដើម ច្រេស ១០០​ដើម និង​ពពេល ១០០​ដើម ចំណែក​ការចែក​ចាយ​ទៅដល់​សាធារណជន​យកទៅ​ដាំ​នៅ​តំបន់​ផ្សេងៗ សរុប​មាន​ចំនួន ៤៣,៥៣៧​ដើម ក្នុងនោះ​រួមមាន ឈើ​គ្រញូង ១១,៦៨០​ដើម ធ្នង់ ៥,៣៧៥​ដើម បេង ២,៧២៥​ដើម នាងនួន ៦៣០​ដើម ឈើទាល ៥,៧៧៤​ដើម គគីរ ៨,៦៨១​ដើម និង​រំដួល ៨២៥​ដើម​។​

​បើតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​១ មករា រហូតដល់​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ដាំ​កូនឈើ​ជាមួយ​សាធារណជន​បាន​ចំនួន ១៥,៣០៧​ដើម​ហើយ ដោយ​ក្នុងនោះ​មាន​គ្រញូង ២,៩៩០​ដើម ធ្នង់​៧៥០​ដើម បេង ៥៥០​ដើម ឈើទាល ៣,៧៥២​ដើម គគីរ​១,០០០​ដើម និង​កកោះ​៥១០​ដើម ៕

​អត្ថបទ និង​រូបភាព ៖ ម៉ាត់ អា​រី​ហ្វី​ន​

Tags: កូនឈើ​ដាំ​កូន​ឈើព្រះសង្ឃ​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេដឹកនាំ​កំពូល​កូរ៉េខាងជើងលោក គីម ជុង អ៊ុន ចុះ​ត្រួត​ពិនិត្យមើល​នាវាមុជទឹក​ទើប​សាងសង់​ថ្មី

មេដឹកនាំ​កំពូល​កូរ៉េខាងជើងលោក គីម ជុង អ៊ុន ចុះ​ត្រួត​ពិនិត្យមើល​នាវាមុជទឹក​ទើប​សាងសង់​ថ្មី

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩

ថ្នាក់ដឹកនាំ​ខេត្តសៀមរាប នាំយក​ទៀន​ព្រះវស្សា ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​មេត្តាករុណា ក្រុង​សៀមរាប​

ថ្នាក់ដឹកនាំ​ខេត្តសៀមរាប នាំយក​ទៀន​ព្រះវស្សា ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​មេត្តាករុណា ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.