Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំ​ខេត្តសៀមរាប នាំយក​ទៀន​ព្រះវស្សា ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​មេត្តាករុណា ក្រុង​សៀមរាប​

ដោយ Pothe Thun
25/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម កុយ សង សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត រួមទាំង​ឯកឧត្តម លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ និង មន្ត្រីរាជការ​ជុំវិញ​ខេត្ត ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​បាន​នាំយក​បរិក្ខារ ទេយ្យទាន និង បច្ច័យ ទៀន​ព្រះវស្សា យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​១​ត្រីមាស នៅក្នុង​វត្ត មេត្តាករុណា សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។

​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោកស្រី យូ សុភា បាន​មានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ដែល​យើងទាំងអស់គ្នា​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​តាម ព្រោះថា​ព្រះពុទ្ធសាសនា​បានផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ និង​ចេះ​ជួយ​យ​យកអាសា​គ្នា សាមគ្គីភាព​គ្នា រស់នៅក្នុង​សង្គម​មួយ​ដោយ​សុខដុមរមនា ។​

​លោកស្រី​បាន​បន្តថា នៅ​ជា​រៀងរាល់ឆ្នាំ មិន​ថា​ពុទ្ធបរិស័ទ ឬ​សប្បុរសជន​នោះឡើយ សូម្បីតែ​អាជ្ញាធរខេត្ត តែងតែបាន​នាំយក​នូវ​ទៀន​ព្រះវស្សា​មក​វេរ​ប្រគេន ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅតាម​ទីវ​ត្ត​អារាម​នានា​ទូទាំង​ខេត្តសៀមរាប​នេះ ដែលជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​គាំទ្រ ផ្នែក​វិស័យ​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​លោកស្រី​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ពិធីបុណ្យ​ចូល​ព្រះវស្សា​នេះ មាន​រយៈពេល​៣​ខែ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​១​រោច ខែអាសាឍ ហើយ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​១៥​កើត​ខែអស្សុជ តាម​ព្រះ​វិន័យ​ព្រះពុទ្ធសាសនា ដែល​បាន​កំណត់ថា ព្រះសង្ឃ​មិនអាច​និមន្ត ចេញទៅ​បិណ្ឌបាត នៅ​ខាងក្រៅ​ឆ្ងាយៗ​វត្ត​បានឡើយ ដោយ​គង់​នៅចាំ​ព្រះវស្សា ក្នុង​ទីវ​ត្ត​អារាម រហូត​ពេញ​អស់​មួយ​ត្រីមាស​តែម្ដង ។ ដូច្នេះហើយ​ទើប​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ តែងតែ​នាំគ្នា​យក​ទៀន វស្សា និង​ទេយ្យវត្ថុ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​មុន​ថ្ងៃ​ចូល​ព្រះវស្សា ។

​លោកស្រី​ក៏បាន​លើកឡើងថា ទី​វត្ត​អារាម គឺជា​មូលដ្ឋានគ្រឹះ​នៃ​អក្សរសាស្ត្រ​ខ្មែរ​យើង ដែលជា​ជង្រុក​នៃ​សម្បត្តិ​វប្បធម៌​ជាតិ និង ជា​ថ្នាល​បណ្តុះបណ្តាល នូវ​ធនធានមនុស្ស ទាំង​វិស័យ​អាណាចក្រ និង ពុទ្ធចក្រ ប៉ុន្តែ​កាលពី​៤០​ឆ្នាំមុន ព្រះពុទ្ធសាសនា រួម​នឹង​វត្ត​អារាម ត្រូវបាន​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បំបាត់ចោល​ទាំងស្រុង ក្រោយ​ជ័យជំនះ ថ្ងៃ ៧​មករា ១៩៧៩ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​វរៈ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកស្រី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជា​ពុទ្ធបរិស័ទ ត្រូវធ្វើ​ការអប់រំ​កូនចៅ​ឲ្យ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន គោរព​ច្បាប់​ចរាចរណ៍ និង ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ​ទៀតផង ។

​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​នេះ បាន​ប្រព្រឹត្ត​ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដោយបាន​ធ្វើ​កិច្ច​នមស្សការ ថ្វាយ បង្គំ​ព្រះ​រតនត្រ័យ សមាទានសីល រួច​វេរ​ប្រគេន​ទៀនវស្សា និង​គ្រឿង​បរិក្ខារ ដល់​ព្រះសង្ឃ សម្រាប់​ប្រើប្រាស់​នៅ​រដូវ​ចាំ​ព្រះវស្សា​នេះ​តាម​តម្រូវការ ។ សម្ភារៈ​បរិក្ខា​ដែល​បាន​ប្រគេន​ព្រះសង្ឃ នូវ​ទៀនវស្សា ០១​គូ អង្ករ ១០០​គ​ក្រ ,​ទឹក​សុទ្ធ ៥​កេស ,​ទឹកក្រូច ៥​កេស , ស្កសរ ១០​គីឡូក្រាម , មី ១០​កេស , ទឹកត្រី ៥​យូរ , ទឹកស៊ីអ៊ីវ ០៥​យូរ ប្រេងឆា ០៥​យូរ , ទឹកដោះគោ ១​កេស និង​បច្ច័យ ១​លាន​៦​សែន​រៀល​សម្រាប់​ប្រើប្រាស់​ក្នុង​វត្ត ។ ចំពោះ​ព្រះសង្ឃ​មួយអង្គ​ប្រគេន​នូវ​ស្លា​ដក់ ១​ឈុត នឹង​បច្ច័យ​ចៅអធិការ​វត្ត ២០​ម៉ឺន​រៀល គ្រូសូត្រឆ្វេង​ស្តាំ ១​អង្គ ១០​ម៉ឺន​រៀល និង ភិក្ខុសង្ឃ មួយអង្គ ៨​ម៉ឺន​រៀល​ផងដែរ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ជូន​នូវ​បច្ច័យ​ដល់​សីល​វ័​ន្ត សីលវន្តី ម្នាក់ៗ​នូវ​បច្ច័យ ១​ម៉ឺន​រៀល​ផងដែរ ៕

   

​អត្ថបទ និង រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ​

Tags: ក្រុងសៀមរាបខេត្តសៀមរាបថ្នាក់ដឹកនាំ​ខេត្ត​សៀមរាបព័ត៌មានខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះ​ជេ​គុណ​គុណ្ណ​វ​ឌ្ឍោ សន សា​រឹទ្ធ ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​រាជាធិបតី​(​ហៅ​វត្ត​ព្រិ​ន្ទ​)​ត្រូវបានតែងតាំង នាម​បញ្ញត្តិ ជា​ព្រះ​ឧ​ប​ជ្ឍា​យ៍​

ព្រះ​ជេ​គុណ​គុណ្ណ​វ​ឌ្ឍោ សន សា​រឹទ្ធ ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​រាជាធិបតី​(​ហៅ​វត្ត​ព្រិ​ន្ទ​)​ត្រូវបានតែងតាំង នាម​បញ្ញត្តិ ជា​ព្រះ​ឧ​ប​ជ្ឍា​យ៍​

យោធិន​ពិការនៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ជីវភាព​ល្អប្រសើរ តាមរយៈ​ការដាំដុះ និង​ចិញ្ចឹមសត្វ​

យោធិន​ពិការនៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ជីវភាព​ល្អប្រសើរ តាមរយៈ​ការដាំដុះ និង​ចិញ្ចឹមសត្វ​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.