Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

យោធិន​ពិការនៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ជីវភាព​ល្អប្រសើរ តាមរយៈ​ការដាំដុះ និង​ចិញ្ចឹមសត្វ​

ដោយ Pothe Thun
25/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន​៣១៧ ខេត្តសៀមរាប គឺជា​អង្គភាព​មួយ​ចំណុះ​ឲ្យ​ក្រសួងការពារជាតិ​។ អង្គភាព​នេះ​បង្កើតឡើង ក្នុង​គោលបំណង ប្រមូលផ្ដុំ​អតីត​យោធិន ដែល​បាត់បង់​កាយសម្បទា​ដោយសារ​សង្គ្រាម ឲ្យ​ជីវភាព​សមរម្យ​ដូច​ប្រជាពលរដ្ឋ​ទូទៅ តាមរយៈ​ការដាំដុះ និង​ចិញ្ចឹមសត្វ និង​ដោយមាន​ការយកចិត្តទុកដាក់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ក្រសួងការពារជាតិ​។​

​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន​៣១៧ មាន​ទីតាំងនៅ ភូមិ​ស្នារ​តេ​ជោ ឃុំ​ប​ល្ល័​ង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ មជ្ឈមណ្ឌល​នេះ បាន​បង្កើត​នៅ​អំឡុង​ឆ្នាំ​២០០៨ ក្រោម​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​កាត់​ខ្សែបូរ​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១១ ។​។​

​គ្រួសារ​យោធិន​ពិការ​ភាគច្រើន នៅក្នុង​មជ្ឈមណ្ឌល​នេះ មកពី​យុទ្ធ​ភូមិភាគ​ទី​៤ កងពល​អន្តរាគមន៍​លេខ​មួយ និង​មួយចំនួនទៀត មកពី​អង្គភាព​យោធា​នៅ​ទូទាំងប្រទេស ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​មាតុភូមិ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​បច្ចុប្បន្ន មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន មានគ្រួសារ​យោធិន​សរុប ចំនួន​២៧០​គ្រួសារ ក្នុងនោះ ២៤៥​គ្រួសារ ជា​យោធិន​ពិការ និង​មួយ​ភាគ​តូច​ជា​គ្រួសារ​យោធិន​បម្រើ​ការជូន​មជ្ឈមណ្ឌល​។​

​តាម​ការ​ឲ្យ​ដឹង​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប មានប្រសាសន៍​ឱ្យដឹងថា នៅក្បែរ​មជ្ឈមណ្ឌល​នេះ មាន​មណ្ឌល​សុខភាព វត្ត​អារាម ទីផ្សារ សាលារៀន​ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​សាកលវិទ្យាល័យ ដោយ​មិនបាច់​ផ្លាស់​ទីលំនៅ​ទៅ​រៀន​នៅ​ទី​រួម​ខេត្តសៀមរាប​ឡើយ​។ ទន្ទឹមនឹងនោះ គ្រួសារ​បងប្អូន​យោធិន​ពិការ លោកគ្រូ​អ្នកគ្រូ និង​ពេទ្យឆ្មប​ស្ម័គ្រចិត្ត ដែល​បានមក​រស់នៅក្នុង​មជ្ឈមណ្ឌល​នេះ សុទ្ធតែ​បានទទួល នូវ​របប​គោលនយោបាយ​ដូចៗ​គ្នា ពី​ប្រមុខ​រាជរដ្ឋាភិបាល​គឺ ដី​ចំនួន មួយ​ហិតា​កន្លះ លំនៅដ្ឋាន ០១​ខ្នង​ទំហំ​៥​គុណ​នឹង​៧​ម៉ែត្រ ក្នុង​មួយ​គ្រួសារ សម្រាប់​ស្នាក់នៅ បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា គូសបញ្ជាក់ថា ទាំងនេះ​គឺជា​ការយកចិត្តទុកដាក់​ពី សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​បាន​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ បងប្អូន​យោធិន​ពិការ និង​គ្រួសារ មាន​លំនឹង​លើ​ផ្នែក​ជីវភាព​រស់នៅ បានល្អ​ប្រសើ​រហូតមក​ដល់​សព្វថ្ងៃនេះ និង​បាន​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​របស់​ពួកគាត់ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​អត្ថបទ និង រូបភាព : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ចិញ្ចឹមសត្វ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧យោធិន​ពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​

ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​“​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម និង​បច្ចុប្បន្នភាព​ច្បាប់​នៃ​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​នៅ​ខេត្តសៀមរាប​

ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​“​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម និង​បច្ចុប្បន្នភាព​ច្បាប់​នៃ​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​នៅ​ខេត្តសៀមរាប​

យ៉ាងហោចណាស់​មនុស្ស៤​នាក់​បាន​ស្លាប់និង​រាប់សិប​នាក់​បាន​បាត់​ខ្លួន​ក្នុងករណី​លិច​នាវា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

យ៉ាងហោចណាស់​មនុស្ស៤​នាក់​បាន​ស្លាប់និង​រាប់សិប​នាក់​បាន​បាត់​ខ្លួន​ក្នុងករណី​លិច​នាវា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.