Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​

ដោយ Pothe Thun
25/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ ប្រធាន​នាយកដ្ឋាន មន្ត្រី​-​បុគ្គលិក ឆ្មាំ និង​ពលករ​មកពី​គ្រប់​នាយកដ្ឋាន និង​តំណាង​ក្រុមហ៊ុន វី​ហ្គ្រី​ន ប្រមាណ​៤០០​នាក់ ចូលរួម​សិក្ខាសាលា​ផ្ទៃក្នុង​ស្តីពី ការគ្រប់គ្រង​បរិស្ថាន​ក្នុង​តំបន់​អង្គរ​។ យោងតាម​ការចុះផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផែនការ​អនុវត្ត​ការងារ​បរិស្ថាន​របស់​នាយដ្ឋាន​នីមួយៗ ស្វែងយល់​នូវ​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​រួម ប្រសិទ្ធិភាព​ការងារ និង​ការកែលម្អ​ប្រព័ន្ធ​ការងារ​។​

​លោក អ៊ុន មុន្នី​នី​តា ប្រធាន​សវន​ករ​នៃ​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ លើកឡើងថា គោលនយោបាយ​គ្រប់គ្រង​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តោតលើ​តំបន់​រមណីយដ្ឋាន​អង្គរ ទស្សនៈវិស័យ ការប្តេជ្ញាចិត្ត​រក្សា​ការពារ​បរិស្ថាន​ដែលមាន​ស្រាប់​ជា​គោលដៅ​ចម្បង ទប់ស្កាត់​នូវ​ផលប៉ះពាល់​លើ​បរិស្ថាន និង​ការគ្រប់គ្រង​នូវ​សកម្មភាព​របស់ខ្លួន​ទៅលើ​បរិស្ថាន​។ លោក​បន្តថា អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​ទប់ស្កាត់​ផលប៉ះពាល់​ដោយ​ប្រយោល សកម្មភាព​ភាគី​ពាក់ព័ន្ធ​អ្នកលក់ដូរ ប្រជាជន​ក្នុង​តំបន់ ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ កាប់​ព្រៃឈើ អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងនាម​ស្ថាប័ន​សាធារណៈ​មាន​តួនាទី​អប់រំ ផ្សព្វផ្សាយ ទប់ស្កាត់​គ្រប់​សកម្មភាព​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្រៅពីនេះ ត្រូវបំពេញ​ឬ​កែលម្អ​ដល់​តំបន់​ណា​ដែល​បាត់បង់​ព្រៃឈើ ត្រូវ​ដាំ​ឡើងវិញ និង​ការស្តារ​ប្រព័ន្ធធារាសាស្ត្រ​ជាដើម​។​ល​។​

​ឯកឧត្តម សុខ លក្ខិណា ប្រធាន​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ខែមករា​ខាងមុខ​សភា​សវន​ករ​នៃ​ស្ថាប័ន​JQA នឹង​ពិនិត្យមើល ហើយ​ផ្តល់​សុពលភាព​វិញ្ញាបនបត្រ​ក្នុង​លក្ខខណ្ឌ​ដែល​យើង​អនុវត្តតាម​ស្តង់ដារ​មិនមាន​ភាពមិន​អនុលោម និង​ខុសឆ្គង​ក្នុងការ​អនុវត្ត​។ ឯកឧត្តម​បន្តថា តាមរយៈ​របាយការណ៍​កន្លងមក ពុំទាន់​មាន​អង្គរ​ភាព​ណាមួយ​មាន​ភាពមិន​អនុលោម​នោះទេ សបញ្ជាក់​ថា​មានការ​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ ព្រមទាំង​ថ្នាក់ដឹកនាំ​តាម​នាយកដ្ឋាន​នីមួយៗ​ដែល​បង្ករ​លក្ខណៈ​ឱ្យ​មន្ត្រី​ជំរុញ និង​អង្គភាព​គ្រប់គ្រង​បរិស្ថាន​ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ មានប្រសាសន៍ថា ការអនុវត្ត​គោលនយោបាយ​គ្រប់គ្រង​បរិស្ថាន​ជោគជ័យ​ទៅបាន​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​៣​សំខាន់ៗ ទី​១៖ អាជ្ញាធរ​ជាតិ​អប្សរា​ខ្លួនឯង​ដែលជា​អ្នកគ្រប់គ្រង​រមណីយដ្ឋាន ជា​ស្ថាប័ន​ទីមួយ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ល្អប្រសើ ទី​២៖ ប្រជាជន​ម្ចាស់​ស្រុក​ដែល​រស់នៅក្នុង​តំបន់ រួមទាំង​អ្នកលក់ដូរ​ផ្សេងៗ ទី​៣៖ វិស័យ​ឯកជន មាន​ទីភ្នាក់ងារ​ទេសចរណ៍ អ្នក​ដឹកជញ្ជូន ម​គ្គុ​ទេ្ទ​សក៍ សណ្ឋាគារ ភោជនីយដ្ឋាន អ្នក​ប្រក​បរបរ​ផ្តល់​សេវាកម្ម​ដល់​វិស័យ​ទេសចរណ៍ ហើយ​កត្តា​ធំៗ​ទាំង​៣​នេះ​ត្រូវតែ​អនុវត្ត​ឱ្យ​ដើរ​ទន្ទឹមគ្នា​ដោយ​មិនអាច​ខ្វះ​មួយណា​ឡើយ​៕

​អត្ថបទ និង រូបភាព ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​

Tags: ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​សិក្ខាសាលា​ផ្ទៃក្នុង​ស្តីពី ការគ្រប់គ្រង​បរិស្ថាន​ក្នុង​តំបន់​អង្គរអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​“​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម និង​បច្ចុប្បន្នភាព​ច្បាប់​នៃ​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​នៅ​ខេត្តសៀមរាប​

ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​“​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម និង​បច្ចុប្បន្នភាព​ច្បាប់​នៃ​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​នៅ​ខេត្តសៀមរាប​

យ៉ាងហោចណាស់​មនុស្ស៤​នាក់​បាន​ស្លាប់និង​រាប់សិប​នាក់​បាន​បាត់​ខ្លួន​ក្នុងករណី​លិច​នាវា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

យ៉ាងហោចណាស់​មនុស្ស៤​នាក់​បាន​ស្លាប់និង​រាប់សិប​នាក់​បាន​បាត់​ខ្លួន​ក្នុងករណី​លិច​នាវា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​គ្រាប់ កាលពី​ព្រឹក​មិញ​

កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​គ្រាប់ កាលពី​ព្រឹក​មិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.