មន្ទីរព័ត៌មានខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំនៃការផ្សាយរបស់វិទ្យុFMជាតិនគរភ្នំ និង ខួប០៣ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្ត
នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួប១០ឆ្នាំនៃការផ្សាយរបស់វិទ្យុFMជាតិនគរភ្នំ និង ខួប០៣ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្ត ដើម្បីបង្ហាញនូវបេសកកម្ម និង សមិទ្ធផលសំខាន់ៗតាមរយៈវីដេអូ ដែលមន្ត្រីការិយាល័យវិទ្យុនិងទូរទស្សន៍ បានសហការសាមគ្គីគ្នាយ៉ាងជិតស្និទ បំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ធ្វើឲ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ។ មានប្រសាសន៍ក្នុងឱកាសនោះ ...