Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំនៃការផ្សាយរបស់វិទ្យុFMជាតិនគរភ្នំ និង ខួប០៣ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្ត

ដោយ Pothe Thun
10/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំនៃការផ្សាយរបស់វិទ្យុFMជាតិនគរភ្នំ និង ខួប០៣ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្ត
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួប១០ឆ្នាំនៃការផ្សាយរបស់វិទ្យុFMជាតិនគរភ្នំ និង ខួប០៣ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្ត ដើម្បីបង្ហាញនូវបេសកកម្ម និង សមិទ្ធផលសំខាន់ៗតាមរយៈវីដេអូ ដែលមន្ត្រីការិយាល័យវិទ្យុនិងទូរទស្សន៍ បានសហការសាមគ្គីគ្នាយ៉ាងជិតស្និទ បំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ធ្វើឲ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី នៃការិយាល័យវិទ្យុនិងទូរទស្សន៍ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតី សហការគ្នាយ៉ាងស្អិតរមួត ផលិតនូវកម្មវិធីសំខាន់ៗជាច្រើន ក្នុងគោលដៅបង្កើនការយល់ដឹង ដល់សារធារណជនទូទៅ អំពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តសៀមរាប ក៏ដូចជាការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា , ព្រឹត្តិការណ៍សំខាន់ៗ ថ្មីៗ ដែលកើតមានឡើងទាំងនៅក្នុងខេត្ត ក្នុងប្រទេស និង នៅលើសកលលោក , ការងារអប់រំចំណេះដឹងទូទៅ ដូចជា ៖ វប្បធម៌ ប្រពៃណី និង ទំនៀបទម្លាប់ខ្មែរ , ចំណេះដឹងពីបច្ចេកទេស , ចំណេះដឹងពីសុខភាព , ចំណេះដឹងពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា , គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការងារអភិបាលកិច្ចល្អ ។ល។ ដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកស្ដាប់វិទ្យុ និង ទស្សនិកជន ដែលបានទស្សនាការផ្សាយរបស់ទូរទស្សន៍ជាតិខេត្ត ទាំងនៅក្នុងខេត្ត និង ក្រៅខេត្ត ជាពិសេសទទួលបានការគាំទ្រ និង កោតសរសើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និង អាជ្ញាធរខេត្តសៀមរាប ។

លោកប្រធានមន្ទីរព័ត៌មានខេត្ត មានប្រសាសន៍ទៀតថា តាមរយៈវីដេអូ ដែលមានរយៈពេលជាង២០នាទី ស្ដីអំពីសមិទ្ធផលការងាររបស់មន្ទីរព័ត៌មាន សរបញ្ជាក់ឲ្យឃើញថា ក្នុងរយៈពេល១០ឆ្នាំ នៃការផ្សាយរបស់ វិទ្យុFMជាតិនគរភ្នំ និង ០៣ឆ្នាំ នៃការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប យើងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងគោលដៅបង្កើនការយល់ដឹងដល់សារធារណជនទូទៅ អំពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តសៀមរាប ក៏ដូចជាការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា , ព្រឹត្តិការណ៍សំខាន់ៗ ថ្មីៗ ដែលកើតមានឡើងទាំងនៅក្នុងខេត្ត ក្នុងប្រទេស និង នៅលើសកលលោក , ការងារអប់រំចំណេះដឹងទូទៅ ដូចជា ៖ វប្បធម៌ ប្រពៃណី និង ទំនៀបទម្លាប់ខ្មែរ , ចំណេះដឹងពីបច្ចេកទេស , ចំណេះដឹងពីសុខភាព , ចំណេះដឹងពីច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា , គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការងារអភិបាលកិច្ចល្អ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ទោះបីជាយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរយ៉ាងនេះក្ដី ក៏យើងមិនត្រូវស្កប់ស្កល់ចំពោះស្នាដៃទាំងអស់នេះដែរ។ ដូច្នេះក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត សូមលើកទឹកចិត្តដល់មន្ត្រីទាំងអស់នៃការិយាល័យទាំងពីរ ត្រូវខិតខំប្រឹងប្រែងបន្តទៀត រួមទាំងការបង្កើននូវចំណេះដឹងជំនាញវិជ្ជាជីវៈ ដើម្បីធ្វើឲ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ដោយអនុលោមតាមប្រកាសរបស់ក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត មានតួនាទីជាសេនាធិការទទួលបន្ទុកអនុវត្ត និង សម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត ស្របពេលដែលស្ថានការណ៍នៅក្នុងពិភពលោកបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី គេហទំព័រ ប្រព័ន្ធបណ្ដាញសង្គមដូចជា ហ្វេសប៊ុក យូធូប ធ្វីតធើ ជាដើម ក្នុងនោះប្រទេសកម្ពុជា ក៏បាននឹងកំពុងយកចិត្តទុកដាក់ និង ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះផងដែរ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ មន្ត្រីមន្ទីរព័ត៌មាន

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបវិទ្យុ​FM​ជាតិ​នគរ​ភ្នំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ការបំពេញទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋឡាវ នៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងឡាវ រឹងមាំឡើង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ការបំពេញទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋឡាវ នៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងឡាវ រឹងមាំឡើង

អាជ្ញាធរចិន៖ អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីសរុប ៣,២៨១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

អាជ្ញាធរចិន៖ អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីសរុប ៣,២៨១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះចម្បាំងចិន នៅជុំវិញកោះ និងច្រកសមុទ្រ

តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះចម្បាំងចិន នៅជុំវិញកោះ និងច្រកសមុទ្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.