Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ការបំពេញទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋឡាវ នៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងឡាវ រឹងមាំឡើង

ដោយ Pothe Thun
10/02/2020
នៅក្នុង ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ការបំពេញទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋឡាវ នៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងឡាវ រឹងមាំឡើង
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ប៊ុនញ៉ាំង វរជីត (H.E. Mr. Bounnhang VORACHITH) អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងសេចក្តីសោមនស្សរីករាយបំផុត និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមប្រធានរដ្ឋ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។ សម្តេចប្រធាន បានលើកឡើងថា ទស្សនកិច្ចនេះ នឹងជំរុញបន្ថែមទៀត ក្នុងការបន្តរឹតបន្តឹង ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីយ៍ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំ និងរីកចម្រើន ទ្វេដងទៀត។

ឯកឧត្តម ប៊ុនញ៉ាំង វរជីត បានសម្តែងការកោតសរសើរចំពោះការរីកច្រើនយ៉ាងខ្លំាងរបស់កម្ពុជា នៅក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែល្អប្រសើរ។ ឯកឧត្តមប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដើម្បីឱ្យទំនាក់ទំនងដ៏ល្អជាប្រពៃណីនេះ កាន់តែរឹងមាំឡើង ពីថ្នាក់លើដល់ថ្នាក់ក្រោម ឯកឧត្តម ប៊ុនញ៉ាំង វរជីត បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជំរុញទំនាក់ទំនងប្រជាពលរដ្ឋប្រទេសទំាងពីរ ពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនឲ្យកាន់តែមានភាពជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជានិងឡាវ ជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលថ្នាក់ដឹកនាំ និងប្រជាជនឡាវ សម្រេចបានក្នុងការកសាង អភិវឌ្ឍ សេដ្ឋកិច្ចសង្គម រីកចម្រើនយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែល្អប្រសើរ។ សម្តេចបានបង្ហាញជំនឿមុតមំាថា ក្រោមការដឹកនាំ ដ៏ភ្លឺស្វាងរបស់បក្សប្រជាជនបដិវត្តឡាវ ដែលមាន ឯកឧត្តម ជាអគ្គលេខាធិការ និងជាប្រធានរដ្ឋ ប្រជាជនឡាវនឹងបន្តទទួលជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន កាន់តែរីកចម្រើនរុងរឿង។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការពេញចិត្តចំពោះវឌ្ឍភាព នៃទំនាក់ទំនងមិត្តភាព ជាប្រពៃណីយ៍ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរ បាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជាតិទាំងសងខាង។

សូមជម្រាថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ុនញ៉ាំង វរជីត (H.E. Mr. Bounnhang VORACHITH) អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ពីរថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

Tags: H.E. Mr. Bounnhang VORACHITHកម្ពុជា-ឡាវហេង សំរិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរចិន៖ អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីសរុប ៣,២៨១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

អាជ្ញាធរចិន៖ អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីសរុប ៣,២៨១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះចម្បាំងចិន នៅជុំវិញកោះ និងច្រកសមុទ្រ

តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះចម្បាំងចិន នៅជុំវិញកោះ និងច្រកសមុទ្រ

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.