Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប

ដោយ Pothe Thun
10/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប
99
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅរដ្ឋបាលក្រុងសៀមរាប មានការធ្វើសមាហរណកម្មមន្ត្រីសរុប១៣០នាក់ ទៅជាមន្ត្រីរដ្ឋបាលក្រុងសៀមរាបតែមួយ ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោកអភិបាលក្រុង និងអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ អង្គភាព ជុំវិញខេត្តសរុប២៩២រូប ក្នុងនោះ៨២រូប។

តាមរបាយការណ៍របស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបង្ហាញថា ការដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងនេះ គឺអនុវត្តន៍តាមអនុក្រឹត្យលេខ១៨២អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីអំពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។ ក្នុងនោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានធ្វើកំណែទម្រង់ផ្នែករដ្ឋបាល ដោយបញ្ចូលមន្ត្រីការិយាល័យចំណុះរបស់រដ្ឋបាលក្រុងចំនួន ៣៣នាក់ក្នុងនោះស្រី៣៣នាក់ និងមន្ត្រីការិយាល័យជំនាញជុំក្រុងចំនួន៧០នាក់ ក្នុងនោះស្រី២៧នាក់ និងមន្ត្រីកិច្ចសន្យាចំនួន២៧នាក់ សរុប១៣០នាក់ ទៅជាមន្ត្រីរដ្ឋបាលក្រុងសៀមរាបតែមួយ។

មានប្រសាសន៍ ក្នុងពិធីនេះ ឯកឧត្តម ទៀ សីហា លើកឡើងថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ទី១៖ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋឋ។ ទី២៖ លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈ ការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យមានការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ។ ទី៣៖ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា ការដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងសៀមរាបនាពេលនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដើម្បីធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិកាន់តែមានភាពរឹងមាំ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដ៏ពេញលេញ ក្នុងការបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ មួយវិញទៀត ដើម្បីជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលក្រុង ក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុងស្រុកទាំង១២ ក្នុងខេត្តសៀមរាប នឹងរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង-ស្រុកឲ្យបានរួចរាល់ទាំងស្រុង នៅក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

អត្ថបទ និង រូបភាព៖ សេង ផល្លី

Tags: រចនាសម្ព័ន្ធរដ្ឋបាលក្រុងសៀមរាប​រដ្ឋបាល​ក្រុង​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារជនពិការនិងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៣១គ្រួសារក្នុងស្រុកអង្គរធំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារជនពិការនិងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៣១គ្រួសារក្នុងស្រុកអង្គរធំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សិក្ខាកាមមកពី៣ប្រទេស ចូលរួមវគ្គបបណ្ដុះបណ្ដាលសវនករផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពអន្តរជាតិ

សិក្ខាកាមមកពី៣ប្រទេស ចូលរួមវគ្គបបណ្ដុះបណ្ដាលសវនករផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពអន្តរជាតិ

អភិបាលខេត្តសៀមរាប បង្ហាញថាជំងឺរលាកសួតប្រភេទថ្មី បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តនៅដើមឆ្នាំ២០២០

អភិបាលខេត្តសៀមរាប បង្ហាញថាជំងឺរលាកសួតប្រភេទថ្មី បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តនៅដើមឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.