Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អភិបាលខេត្តសៀមរាប បង្ហាញថាជំងឺរលាកសួតប្រភេទថ្មី បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តនៅដើមឆ្នាំ២០២០

ដោយ Pothe Thun
10/02/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប បង្ហាញថាជំងឺរលាកសួតប្រភេទថ្មី បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តនៅដើមឆ្នាំ២០២០
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅខែមករា ដើមឆ្នាំ២០២០នេះ ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា បណ្ដាលឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការធ្លាក់ចុះ ជាពិសេសទេសចរចិនបានថយចុះប្រមាណ ៣៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀល ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ក្នុងកិច្ចប្រជុំការងារទេចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ជើងហោះហើរ ពីប្រទេសនានាលើសកលលោក ត្រូវបានរឹតបណ្តឹង ជាពិសេសការហោះហើរក្នុងប្រទេសចិន។ ការសម្រេចចិត្តនេះ បានជះផលប៉ះពាល់ជាអវិជ្ជមាន ជាច្រើនដល់ ចលនាសេដ្ឋកិច្ច ហើយ ក្នុងនោះ ក៏ប៉ះពាល់ដល់វិស័យទេសចរណ៍ជាសកលផងដែរ។

ឯកឧត្តម បញ្ជាក់ថា បញ្ហាជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ក៏ជាការព្រួយបារម្ភរបស់រដ្ឋបាលខេត្តផងដែរ ដើម្បីទប់ស្កាត់ បង្ការ និងការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលកំពុងស្នាក់នៅ និងមានគម្រោងមកទស្សនាខេត្តសៀមរាប ចៀងផុតពីការឆ្លងនៃមេរោគនេះ។ ជាមួយនោះ រដ្ឋបាលខេត្ត បានរៀបចំឲ្យមានក្រុមការងារមន្ត្រីសុខាភិបាលខេត្តប្រចាំការជាប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឬហៅថា មន្ត្រីចត្តាឡីស័ក ដើម្បីធ្វើការត្រួតពិនិត្យ ស្វែងរកអ្នកដំណើរ ដែលសង្ស័យថា មានកើតជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ក្នុងគោលបំណងធ្វើឲ្យខេត្តសៀមរាប នៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងផងដែរថា អាជ្ញាធរខេត្តសៀមរាប នៅតែបន្តជំរុញ និងយកចិត្តទុកដាក់លើការកែលំអរសោភណ្ឌភាពក្រុង ឲ្យបានកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុង ការផ្គត់ផ្គង់អគ្គីសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធបំភ្លឺសាធារណៈ ការងារពង្រឹងសន្តិសុខសុវត្តិភាពសាធារណៈ ក្នុងខេត្ត ឲ្យស្របតាមយុទ្ធនាការចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ”។ ពិសេសផ្តោត សំខាន់ទៅលើយុទ្ធសាស្រ្ត របស់ក្រសួងទេសចរណ៍ ជំរុញការបង្កើតឲ្យមានផលិតផលថ្មី ប្រកបដោយការច្នៃប្រឌិត ស្របតាមនិន្នាការនៃការអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដោយកំណត់ឲ្យបាននូវគោលដៅជាយុទ្ធសាស្រ្តសម្រាប់់ជំរុញ និងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍សៀមរាប-អង្គរ ដោយគិតគូរទៅលើការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឲ្យគ្រប់ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍មានគុណភាពស្របតាមទស្សនទាន “សេវាមួយ ស្តង់ដាមួយ” ។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និង លោក ងិន គឹមឡេង
កែសម្រួល៖ លោក សេង ផល្លី

Tags: ជំងឺរលាកសួតវិស័យ​ទេសចរណ៍វីរុសកូរ៉ូណាអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ត្រៀមថវិកា៣០០លានរៀលបន្ថែម លើគម្រោងសាកល្បងការពារជំនន់ទឹកភ្លៀង ក្នុងតំបន់ផាប់ស្រ្ទីត

រដ្ឋបាលខេត្តសៀមរាប ត្រៀមថវិកា៣០០លានរៀលបន្ថែម លើគម្រោងសាកល្បងការពារជំនន់ទឹកភ្លៀង ក្នុងតំបន់ផាប់ស្រ្ទីត

ស្រុកសូទ្រនិគម បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក

ស្រុកសូទ្រនិគម បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក

កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.