Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះចម្បាំងចិន នៅជុំវិញកោះ និងច្រកសមុទ្រ

ដោយ Pothe Thun
10/02/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះចម្បាំងចិន នៅជុំវិញកោះ និងច្រកសមុទ្រ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(តៃប៉ិ)៖ កងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំងរបស់ខ្លួន ហោះតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ដែលបានហោះជុំវិញដែនកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យយន្ដហោះចម្បាំងចិន J-11 និងយន្ដហោះទម្លាក់គ្រាប់បែក H-6 បានហោះចូលក្នុងដែនអាកាសនៃច្រកសមុទ្រ បាស៊ី (Bashi) ឆ្ពោះទៅកាន់ភាគខាងត្បូងកោះតៃវ៉ាន់ ហើយបន្ទាប់មកបានហោះចេញឆ្ពោះ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក មុននឹងត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនវិញ កាត់តាមច្រកសមុទ្រ មីយ៉ាកុ (Miyako Strait) ដែលមានទីតាំងស្ថិតនៅចន្លោះកោះ Miyako និងអូគីណាវ៉ា (Okinawa) របស់ជប៉ុន និងភាគឦសានកោះតៃវ៉ាន់។

លើសពីនេះទៅទៀត ជាការឆ្លើយតបកងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំង F-16 មួយគ្រឿង ហោះតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ខណៈប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ក៏បានបញ្ចេញរូបភាពយន្ដហោះ F-16 មានបំពាក់ដោយគ្រាប់មីស៊ីល ហោះតាមពីក្រោយយន្ដហោះទម្លាក់គ្រាប់បែក H-6 មួយគ្រឿងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរជម្រាបថា ក្រសួងការពារជាតិតៃវ៉ាន់បានចាត់ទុកថា សកម្មភាពយន្ដហោះចម្បាំងចិន គឺជាការគំរាមកំហែងមួយដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល។ ប៉ុន្តែខាងយោធាចិនអះអាងថា វាគ្រាន់តែជាដឹកនាំសមយុទ្ធ និងហោះល្បាតជាទម្លាប់ធម្មតា ក្នុងគោលបំណងត្រៀមលក្ខណៈការពារច្រកសមុទ្រ និងដែនអធិបតេយ្យភាពជាតិតែប៉ុណ្ណោះ ពីការគំរាមកំហែងនានាតែប៉ុណ្ណោះ៕

Tags: តៃវ៉ាន់យន្តហោះ​ចម្បាំង F-16
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងសៀមរាប

គ្រួសារជនពិការនិងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៣១គ្រួសារក្នុងស្រុកអង្គរធំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារជនពិការនិងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៣១គ្រួសារក្នុងស្រុកអង្គរធំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សិក្ខាកាមមកពី៣ប្រទេស ចូលរួមវគ្គបបណ្ដុះបណ្ដាលសវនករផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពអន្តរជាតិ

សិក្ខាកាមមកពី៣ប្រទេស ចូលរួមវគ្គបបណ្ដុះបណ្ដាលសវនករផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពអន្តរជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.