មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថាសភាពាណិជ្ជកម្មកម្ពុជា កំពុងធ្វើឲ្យអ្នកវិនិយោគគិនបរទេសមានភាពជឿជាក់ វិយោគនៅកម្ពុជាកាន់តែច្រើន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះសភាពាណិជ្ជកម្មកម្ពុជា បានជួយសម្របស្រួលដល់អ្នកវិនិយោគគិនបរទេសជាច្រើន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកត្តាទាំងនេះ បានកំពុងធ្វើឲ្យអ្នកវិយោគគិនបរទេស កាន់តែមានភាពជឿជាក់ និងមកធ្វើការវិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០១៩ ស្ថិតក្នុងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅថា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មខេត្ត គឺមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំវិស័យឯកជនមកជជែកពិភាក្សាគ្នា ...