Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថាសភាពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើឲ្យ​អ្នកវិនិយោគគិ​នបរ​ទេស​មាន​ភាពជឿជាក់ វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​

ដោយ Pothe Thun
11/03/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
321
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ជួយ​សម្រប​ស្រួល​ដល់​អ្នកវិនិយោគគិ​នបរ​ទេស​ជាច្រើន ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដែល​កត្តា​ទាំង​នេះ បាន​កំពុង​ធ្វើឲ្យ​អ្នកវិយោគ​គិ​នបរទេស កាន់តែ​មាន​ភាពជឿជាក់ និង​មក​ធ្វើការ​វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ បើក​ការិយាល័យ​បោះឆ្នោត​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៩ ស្ថិតក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍​នៅ​ថា សភាពាណិជ្ជកម្ម​កម្ពុជា ក៏ដូចជា​សភាពាណិជ្ជកម្ម​ខេត្ត គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការប្រមូលផ្តុំ​វិស័យ​ឯកជន​មក​ជជែក​ពិភាក្សា​គ្នា ធ្វើយ៉ាងណា​ឲ្យ​អាជីវកម្ម​របស់​ពួកគាត់ ដំណើរការ​ទៅ​មុខ​កាន់តែ​ល្អប្រសើរ ស្របគ្នា​ទៅ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។ ហើយ​ក្រៅពី​ការប្រមូលផ្តុំ​វិស័យ​ឯកជន​ក្នុងស្រុក​មក​ជជែក​ពិភាក្សា​គ្នា សភាពាណិជ្ជកម្ម ក៏​មាន​តួនាទី​ជួយ​សម្រួល​ដល់ អ្នក​វិយោគ​គិ​នបរទេស ឲ្យ​ជួប​ជាមួយ​អ្នក​វិយោ​គគិន​ក្នុងស្រុក ក្នុង​ការពិភាក្សា និង​ចាប់​ដៃគូ​ធ្វើ​អាជីវកម្ម​ផងដែរ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​អ្នក​វិយោគ​គិ​នបរទេស​ភាគច្រើន បាន​មក​ទំនាក់ទំនង​ធ្វើ​ការវិនិយោគ​ទុក​នៅ​កម្ពុជា តាមរយៈ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ពាណិជ្ជកម្ម​ខេត្ត​នានា ដោយសារ​ពួកគេ​យល់ឃើញថា សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ខេត្ត គឺ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​មាន​ការប្រមូលផ្តុំ​វិស័យ​ឯកជន​ក្នុងស្រុក ដែល​ធ្វើឲ្យ​ពួក​គេ​ជឿទុកចិត្ត និង​អាច​ចាប់​ដៃគូ​បណ្តាក់ទុន​វិនិយោគ​បាន​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​លោក​ឧកញ៉ា ហ៊ុយ ភៀ​វ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧត្តរមានជ័យ បាន​មាន​ប្រសា​ន៍​ថា រយៈពេល ៣​ឆ្នាំ​(១ អាណត្តិ​) ដែល​លោក​ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧត្តរមានជ័យ​កន្លង​មកនេះ សភា បាន​រៀបចំ​ឲ្យមាន​ជំនួប​ចាប់ដៃគូ​ពាណិជ្ជ​កម្ម​នៅក្នុង​ស្រុក និង​នៅ​ក្រៅប្រទេស​ជាច្រើន​ដូចជា ជាមួយ​និង​ប្រទេស​ចិន ថៃ វៀតណាម នេ​ប៉ាល់ អូស្ត្រាលី សិង្ហ​បុរី និង​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។​ហើយ​នៅក្នុង​ឆ្នាំ​២០១៩​នេះ សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧត្តរមានជ័យ មាន​គម្រោង​បង្កើត​ផ្សារ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ដោយ​ផ្តោត​សំខាន់​ទៅលើ​បន្លែ និង​ផលិតផល​កសិកម្ម​ក្នុងស្រុក ដែល​លក់​នូវ​រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដើម្បី​ឲ្យ​ប្រជាកសិករ សមាគម​កសិកម្ម អាច​លក់​បន្លែ ឬ​ផលិតផល​ដែល​ផលិត​បាន ដល់​អថិតិជន​ផ្ទាល់​តែម្តង​៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​ផ្សព្វផ្សាយ​​ក្រសួង​ពាណិជ្ជកម្មខេត្តសៀមរាបមន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាបវិនិយោគគិ​នបរ​ទេសសភាពាណិជ្ជកម្ម​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញ​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួល​រលកសញ្ញា​នៃ​ការផ្សាយ​វិទ្យុ​ដល់​ជនបរទេស ដល់ ឯកឧត្តម ម៉ម សូណង់ដូ​

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញ​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួល​រលកសញ្ញា​នៃ​ការផ្សាយ​វិទ្យុ​ដល់​ជនបរទេស ដល់ ឯកឧត្តម ម៉ម សូណង់ដូ​

ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរការយកចិត្តទុកដាក់​របស់​វិទ្យុជាតិ​កម្ពុជា ក្នុង​ការថែរក្សា​សិល្បៈ​បុរាណ​ខ្មែរ​

ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរការយកចិត្តទុកដាក់​របស់​វិទ្យុជាតិ​កម្ពុជា ក្នុង​ការថែរក្សា​សិល្បៈ​បុរាណ​ខ្មែរ​

លោក Patrick Dupire បង្ហាញ​អំពី​ការបោះពុម្ព​សៀវភៅ ជា៤ភាសា​ស្តីពី កម្ពុជា ជូន​ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​

លោក Patrick Dupire បង្ហាញ​អំពី​ការបោះពុម្ព​សៀវភៅ ជា៤ភាសា​ស្តីពី កម្ពុជា ជូន​ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    181 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.