Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធាន​ថ្មី​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា សន្យា​បន្ត​ជួយ​ជ្រោមជ្រែង​រាល់​សកម្មភាព​របស់​ម​ន្ទីរ​ពេទ្យ​

ដោយ Pothe Thun
18/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រធាន​ថ្មី​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា សន្យា​បន្ត​ជួយ​ជ្រោមជ្រែង​រាល់​សកម្មភាព​របស់​ម​ន្ទីរ​ពេទ្យ​
80
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

​ក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ លោក​វេជ្ជបណ្ឌិត Peter Studar ប្រធាន​ថ្មី​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​មានប្រសាសន៍ថា ក្នុងអំឡុងពេល​ដែល​លោក​វេជ្ជបណ្ឌិត Beat Richner កំពុង​មាន​ជម្ងឺ​នោះ លោក Beat Richner តែងតែ​មាន​ការបារម្ភ​ចំពោះ​អនាគត​មន្ទីរ​គន្ធបុប្ផា ក្នុង​ការខ្វះខាត​មូលនិធិ​ទ្រទ្រង់​មន្ទីរពេទ្យ​សម្រាប់​ការព្យាបាល​កុមារ​កម្ពុជា ព្រមទាំង​គិតគូ​ពី​អនាគត​កុមារ​កម្ពុជា នៅពេល​ដែល​គ្មាន​រូបគាត់ ព្រោះ​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ជា​ស្ថាបនិក​ដ៏​សំខាន់ ក្នុង​ការស្វែងរក​មូលនិធិ​ពី​រដ្ឋាភិបាល និង ប្រជាជន​ស្វីស ក៏​ដូច​ប្រជាជន​កម្ពុជា ភ្ញៀវ​ទេសចរណ៍​ជា​ដើម បាន​ផ្តល់​មូលនិធិ​ទ្រទ្រង់​រាល់​សកម្មភាព​របស់​ម​ន្ទីរ​ពេទ្យ ក្នុងការ​ព្យាបាល​កុមារ ប៉ុន្តែ​នៅ​ពេល​អវត្តមាន​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ក្នុង​រយៈពេល​១៦​ខែ​មកនេះ ទាំង​រូប​លោក ដែល​ជា​ស្ថាបនិក​ជាមួយ​លោក​វេជ្ជបណ្ឌិត Beat Richner និង ប្រជាជន​ស្វីស គឺ​នៅតែ​បន្ត​ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គុន្ធបុប្ផា​ដដែល ហើយ​បាន​ដំណើរការ​ទៅ​ប្រកប​ទាំង​បរិមាណ និង គុណភាព ព្រមទាំង​មាន​អ្នក​ជម្ងឺ​កើន​ជាង​ឆ្នាំ​មុខ​ប្រមាណ​១៥​ភាគរយ​ទៀត​ផង ដែល​ជា​ការឆ្លើយតប​ទៅនឹង​ម្ចាស់ជំនួយ ។​

​លោក​វេជ្ជបណ្ឌិត Peter Studar បាន​បញ្ជាក់ទៀតថា រូបលោក និង លោក​វេជ្ជបណ្ឌិត Beat Richner បាន​ចូលមក​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩២ ដើម្បី​ធ្វើការ​ស្តារ​ឡើងវិញ​នូវ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ និង សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ដែល​មានឈ្មោះ​ថា​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ហើយ​ទស្សនៈ​របស់​លោក ក៏​ដូច​លោក​វេជ្ជបណ្ឌិត Beat Richner គឺ​ចង់ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ដំណើរការ​ដោយ​ប្រជាជន​កម្ពុជា គ្រូពេទ្យ​កម្ពុជា ហើយ​លោក​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​បាន​ឃើញ​ការប្តេជ្ញា​របស់​បុគ្គលិក​ពេទ្យ​ទាំងអស់ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ទោះបី​អវត្តមាន​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ក៏ពិតមែន ប៉ុន្តែ​មន្ទីរពេទ្យ​នៅតែ​ដំណើរការ​បាន​ល្អ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះ​ដែរ លោក​វេជ្ជបណ្ឌិត Peter Studar បាន​សម្តែង​ការ​សប្បាយចិត្ត នៅពេល​ដែល​មន្ទីរពេទ្យ​បាន​រៀបចំ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខ័ន្ធ​សព​លោក​វេជ្ជបណ្ឌិត Beat Richner និង​បុគ្គលិក​ពេទ្យ​ទាំងអស់ ធ្វើការ​ទាំង​ស្មារតី​គោរព​ចំពោះ​លោក​វេជ្ជបណ្ឌិត Beat Richner ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង នូវ​ការបាត់បង់​វេជ្ជបណ្ឌិត ដែល​មាន​ទឹកចិត្ត​ដ៏​សប្បុរសធម៌​ចំពោះ​កុមារ​កម្ពុជា ដែល​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​នូវ​នឹក​អាឡោះអាល័​យ​យ៉ាង​ក្រៃលែង ចំពោះ​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ប្រជាជន​កម្ពុជា​បាន​ដាក់ឈ្មោះ ជា​គ្រូពេទ្យ​ទេវតា ហើយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា សម្តេច​តេជោ នៅតែ​បន្ត​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យនៅតែ​ដំណើរការដូច​កាលដែ​លលោក​វេជ្ជបណ្ឌិត Beat Richner នូវ​មានជីវិត ទាំង​បរិមាណ និង គុណភាព មិន​ឲ្យ​បាត់​រូបរាង​ឡើយ ។​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​ថ្លែងអំណរគុណ និង កោតសរសើរ​ចំពោះ​ស្មារតី​របស់​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ខិតខំ​យកចិត្ត ទុកដាក់​ក្នុង​ការពិនិត្យ ព្យាបាល​ជម្ងឺ​កុមារ និង ស្ត្រី មក​គ្រប់​ពី​បណ្តា​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​នាម​អាជ្ញាធរខេត្ត គឺ​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ទីរពេទ្យ ឲ្យ​ដំណើរការដូច​កាលដែ​ល​លោក​វេជ្ជបណ្ឌិត Beat Richner ជា​ស្ថាបនិក​មន្ទីរពេទ្យ និង សូម​ស្វាគមន៍​ចំពោះ​លោក​វេជ្ជបណ្ឌិត Peter Studar ដែល​បាន​មក​ទទួល​ភារកិច្ច​ថ្មី​នៅ​កម្ពុជា ដើម្បី​អនាគត​កុមារ​កម្ពុជា ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបមន្ទីរពេទ្យ​គន្ធបុប្ផាលោក​វេជ្ជបណ្ឌិត Peter Studar ប្រធាន​ថ្មី​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ក្នុង​រយៈពេល​មួយ​ឆ្នាំ ខ្សែកាប​អាកាស​ទាំងអស់​ក្នុង​ក្រុង​សៀមរាប នឹង​ត្រូវ​រៀបចំ​បង្កប់​នៅ​ក្រោម​ដី ខណៈ​ជំហាន​ទី​២ កំពុង​អនុវត្ត​នៅ​តំបន់​ផាប់​ស្ទ្រីត​

ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ក្នុង​រយៈពេល​មួយ​ឆ្នាំ ខ្សែកាប​អាកាស​ទាំងអស់​ក្នុង​ក្រុង​សៀមរាប នឹង​ត្រូវ​រៀបចំ​បង្កប់​នៅ​ក្រោម​ដី ខណៈ​ជំហាន​ទី​២ កំពុង​អនុវត្ត​នៅ​តំបន់​ផាប់​ស្ទ្រីត​

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រារព្ធ​ធ្វើ​ទិវា​ពិភពលោក នៃ​ការសង្គ្រោះ​បឋម ក្រោម​ប្រធានបទ ការសង្គ្រោះ​បឋម​ពេល​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រារព្ធ​ធ្វើ​ទិវា​ពិភពលោក នៃ​ការសង្គ្រោះ​បឋម ក្រោម​ប្រធានបទ ការសង្គ្រោះ​បឋម​ពេល​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ

ថ្ងៃ​នេះ​អាជ្ញាធរ​ស្រុក​ពួក បាន​បំផ្លាញ​ឧបករណ៍​នេសាទ​ដែល​ល្មើសច្បាប់​នៅ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

ថ្ងៃ​នេះ​អាជ្ញាធរ​ស្រុក​ពួក បាន​បំផ្លាញ​ឧបករណ៍​នេសាទ​ដែល​ល្មើសច្បាប់​នៅ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.