Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រារព្ធ​ធ្វើ​ទិវា​ពិភពលោក នៃ​ការសង្គ្រោះ​បឋម ក្រោម​ប្រធានបទ ការសង្គ្រោះ​បឋម​ពេល​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ

ដោយ Pothe Thun
18/09/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ប្រារព្ធ​ទិវា​ពិភពលោក នៃ​ការសង្គ្រោះ​បឋម ក្រោម​ប្រធានបទ ការសង្គ្រោះ​បឋម​ពេល​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ នៅ​វិទ្យាល័យ ១០​មករា​១៩៧៩ ក្រោម​អធិបតីភាព​លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា កាកបាទក្រហម​ខេត្ត តំណាង​នាយកដ្ឋាន​សុខភាព​កាកបាទក្រហមកម្ពុជា តំណាង​ក្រុមហ៊ុន អ្នកស្ម័ត្រចិត្ត និង យុវជន​កាកបាទក្រហម អាជ្ញាធរ​ក្រុង សង្កាត់ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស​ប្រមាណ​ជាង​៣០០​នាក់​ចូលរួម ។​

​លោកជំទាវ គួ​យ ណា​លីន ឃឹម​ប៊ុន​សុង មានប្រសាសន៍ថា នៅក្នុង​ជីវិត​រស់នៅ គឺ​តែងតែ​ជួបប្រទះ​គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍ ដូច្នេះ​ទិវា​នេះ គឺជា​ការ​រំលឹក ការប្រមូលផ្តុំ​កម្លាំង​ទឹកចិត្ត​មនុស្សធម៌​ជួយសង្គ្រោះ​គ្នា នៅ​ពេល​គ្រោះថ្នាក់ ព្រោះថា​ទស្សនៈ​នៃ​វិជ្ជា​សង្គ្រោះ​បឋម​នេះ បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង ស្រប​តាម​ការវិវត្តន៍​របស់​សកលលោក ហើយ​វិជ្ជា​សង្គ្រោះ​បឋម តែង​ផ្សាភ្ជាប់​ជាមួយ​បញ្ហា​ឯទៀត ដោយ​ពាក់ព័ន្ធ​និង​សុខភាព និង ការថែទាំ​សុខភាព ដូច្នេះ​វិជ្ជា​សង្គ្រោះ​បឋម គឺជា​ចំណេះដឹង ឬ វិជ្ជា​មួយ​សង្គ្រោះ​ជនរងគ្រោះ ដែល​រងរបួស មាន​ជម្ងឺ ដោយ​មូលហេតុ​ផ្សេងៗ មុន​ពេល​គ្រូពេទ្យ​មកដល់ ឬ មុន​មុននឹង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​លោកជំទាវ​មានប្រសាសន៍​ទៀតថា សកម្មភាព​មនុស្សធម៌​ជា​ចម្បង​គេ គឺ​ការសង្គ្រោះ​បឋម តាមរយៈ​ចលនា​អន្តរជាតិ កាកបាទ​ក្រហម អឌ្ឍ​ច​ន្ធ​ក្រហម ដែល​មាន​វត្តមាន​នៅលើ​ភពផែនដី​យើង មាន​រយៈកាល​ជាង​១៥៩​ឆ្នាំ​ហើយ គិត​តាំង​ពី​លោក ហង់​រី ឌុយ​ណង់ ជនជាតិ​ស្វីស ដែល​ជា​ស្ថាបនិក​នៃ​ចលនា​កាកបាទ​ក្រហម នៅក្នុង​សមរភូមិ​សុល​ហ្វេ​រី​ណូ ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ​១៨៥៩ ដោយ​លោក​បាន​ប្រមូលផ្តុំ​កម្លាំង​មនុស្សធម៌​របស់​អ្នកភូមិ​ជិតៗ សមរភូមិ ជួយ​ដល់​ទាហាន​របួស មាន​ជម្ងឺ មិន​រើសអើង​ពូជសាសន៍ ព្រោះ​ថា​សេវាកម្ម​ពេទ្យ​កងទ័ព​សម័យ​នោះ ពុំទាន់​មាន​គ្រប់គ្រាន់ ដូច្នេះ​តាមរយៈ​នេះ​ផង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ នៅតាម​ដងផ្លូវ​សា​ធា រ​ណៈ ឲ្យមាន​ស្មារតី​លើកក​ម្ព​ស់​នូវ​ការប្រុងប្រយ័ត្ន និង គោរព​ច្បាប់​ចរាច​រណ៍ ព្រមទាំង​ឲ្យមាន​ការយោគយល់​គ្នា និង មាន​សុជីវធម៌​ក្នុង​ការបើកបរ ដើម្បី​ឆ្ពោះ​ទៅ​ការបញ្ឈប់ ឬ កាត់បន្ថយ​នូវ​កា​គ្រោះថ្នាក់ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា បានបញ្ជាក់​ថា ក្នុង​ការផ្តល់​សេវា​សង្គ្រោះ​បឋម មន្ត្រី​អ្នកស្ម័ត្រចិត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ក្នុង​ខេត្ត បាន​ចូលរួម​សង្គ្រោះ​បឋម​ដល់​ជនរងគ្រោះ មាន​ចំនួន​១៥១​ករណី មាន​ជនរងគ្រោះ ១៥១​នាក់ ក្នុងនោះ​ស្រី​៦៥​នាក់ ដែល​របួសស្រាល​ចំនួន​៦៥​ករណី , របួសធ្ងន់​៣៨​ករណី និង គ្រោះថ្នាក់​ផ្សេងៗ មាន​សន្លប់ ស្លាក់ លង់ទឹក ឆ្កែ​ខាំ ប្រកាច់ និង​ពស់​ចឹក ចំនួន ៤៨​ករណី និង​បាន​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ចំនួន​២៩​នាក់ ។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ នៅក្នុង​ខេត្ត​សៀមរាប មាន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ចំនួន​១.៨១៧​នាក់ , យុវជន​កាកបាទក្រហម មាន​១.២៦២​នាក់ ដែល​បាន​នឹង​កំពុង​អនុវត្ត​ភារកិច្ច​ដ៏​ឧត្តម​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ និង លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបខេត្តសៀមរាបប្រារព្ធ​ធ្វើ​ទិវា​ពិភពលោក នៃ​ការសង្គ្រោះ​បឋមវិទ្យាល័យ ១០​មករា​១៩៧៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃ​នេះ​អាជ្ញាធរ​ស្រុក​ពួក បាន​បំផ្លាញ​ឧបករណ៍​នេសាទ​ដែល​ល្មើសច្បាប់​នៅ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

ថ្ងៃ​នេះ​អាជ្ញាធរ​ស្រុក​ពួក បាន​បំផ្លាញ​ឧបករណ៍​នេសាទ​ដែល​ល្មើសច្បាប់​នៅ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.