នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ស៊ិន ចាន់ថុល អនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក , កម្លាំងសហគមន៍នេសាទឃុំកែវពណ៌សសរស្ដម្ភ , ល្វា , មុខម៉ែន , ព្រៃជ្រូក និង ពោធិទ្រាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក ចាន់ តុង នាយរងខ័ណ្ឌរដ្ឋបាលជលផលសៀមរាប បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចភូមិសាស្ត្រស្រុកជាប់បឹងទន្លេសាប ដែលជាលទ្ធផលបំផ្លាញអ៊ុយស្បៃមុងចំនួន៩៩គ្រឿង , សាច់មុងប្រវែង៣.៨៥០ម៉ែត្រ , ចំរឹងចំនួន២.៨៥០ដើម និង ពញរលែងកូនត្រីចំរុះចំនួន១៩០ គីឡូក្រាម ចូលទៅក្នុងទឹកបឹងធម្មជាតិវិញ ៕
អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប








