សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម
នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅខាងមុខប្រាសាទបន្ទាយសំរែ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយសកលវិទ្យាល័យបៀលប្រាយ និងសកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់និស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះ ធ្វើការសិក្សាស្វែងយល់សំណង់បុរាណ និងបទពិសោធន៍លើកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ដែលកំពុងបំពេញការងារនៅប្រាសាទសំរ៉ែ។ តាមការលើកឡើងរបស់ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ...