អភិបាលខេត្តសៀមរាប បង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅក្នុងខេត្ត ដោយទទួលបានការចាប់អារម្មណ៍ខ្ពស់នៅក្នុងតំបន់ និងអន្ដរជាតិ
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ASEAN NTOs និងកិច្ចប្រជុំដែលពាក់ព័ន្ធផ្សេងៗ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើសក្តានុពលទេសចរណ៍ រួមទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រធម្មជាតិដែលមានប្រាសាទបុរាណរាប់រយគ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉េ ...