Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូខេត្តហឺណាន និង ប្រតិភូក្រុងចាងចូវ សំដៅជំរុញផ្នែកធុរកិច្ច និងវិនិយោគ

ដោយ Pothe Thun
23/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូខេត្តហឺណាន និង ប្រតិភូក្រុងចាងចូវ សំដៅជំរុញផ្នែកធុរកិច្ច និងវិនិយោគ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារ រវាងរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តហឺណាន(Hunnan) និង ប្រតិភូក្រុងចាងចូវ (Zhengzhou) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ៊ី សង់ (He Xiong) អភិបាលក្រុង នៃរដ្ឋបាលប្រជាជនក្រុងចាងចូវ។

នៅក្នុងជំនួបពិភាក្សានេះ បានជជែកផ្តោតជាសំខាន់ទៅលើ ការជំរុញផ្នែកធុរកិច្ច និងវិនិយោគ រវាងខេត្តហឺណាន និងក្រុងចាងចូវ និងខេត្តសៀមរាប ។ ក្នុងកិច្ចពិភាក្សានោះដែរ លោក ឃឹម ហ្វីណង់ លើកឡើងថា ក្រោយធ្លាក់ចូលក្នុងវិបត្តិជំងឺកូវីដ-១៩ ខេត្តសៀមរាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ និង វិស័យកសិកម្ម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និង ប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ជាពិសេសការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និង ចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប ជាមួយបណ្តាខេត្ត ក្រុង នៃប្រទេសចិន។

លោកឃឹម ហ្វីណង់ សង្ឃឹមថា ប្រតិភូខេត្តហឺណាន និង ប្រតិភូក្រុងចាងចូវ នឹងនៅតែបន្តជួយគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើន និងជំរុញដល់អ្នកវិនិយោគ និងភ្ញៀវទេសចរចិន មកកាន់ខេត្តទេសចរណ៍ដ៏មានប្រជាប្រិយភាពនេះ កាន់តែច្រើនឡើងថែមទៀត។

លោក ហ៊ី សង់ ក៏បានរំលឹកពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ តាំងពីសម័យដ៏យូរលង់ និងក្នុងរាជ្យសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រហូតមកដល់បច្ចុប្បន្ន ដែលមានសន្តិភាព និងការរីកចម្រើនដ៏អស្ចារ្យ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

លោក អភិបាលក្រុង ក៏បានបង្ហាញផងដែរថា ខេត្តហឺណាន និងខេត្តសៀមរាប មានសក្ដានុពលប្រហាក់ប្រហែលគ្នា លើវិស័យកសិកម្ម និងទេសចរណ៍។ ក្នុងនោះ លោកបានលើកឡើងថា ពីចំណាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនាពេលនេះ និងរំពឹងថាខេត្តទាំងពីរ នឹងចាប់ដៃគូនឹងគ្នាក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យទេសចរណ៍ ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត និងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យទេសចរណ៍ និង កសិកម្មឲ្យកាន់តែការីកចម្រើនបន្ថែមទៀត៕

អត្ថបទនិងរូបភាព ៖ លោក ទ្រា ពន្លឺ
កែសម្រួលដោយ ៖ លោក សេង ផល្លី

Tags: រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

សិក្ខាសាលាពិគ្រោះយោបល់ លើឯកសារផែនការយុទ្ធសាស្រ្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

សិក្ខាសាលាពិគ្រោះយោបល់ លើឯកសារផែនការយុទ្ធសាស្រ្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង

ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.