Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

ដោយ Pothe Thun
23/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន និងសូមកុំមានការព្រួយបារម្ភពីផលប៉ះពាល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាក់ជូនពួកពួកគាត់។

ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅសាលាបឋមសិក្សាភូមិថ្នល់ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា តាមការសង្កេតជាក់ស្ដែងរបស់ក្រុមគ្រូពេទ្យ សិស្សានុសិស្សមួយចំនួនក្នុងខេត្តសៀមរាប បានចាក់វ៉ាក់សាំងត្រឹមត្រូវតាមវេលាកំណត់ដែលមានក្នុងការណែនាំ ប៉ុន្ដែក៏មានសិស្សានុសិស្សមួយចំនួនមានការអាក់ខាន ដោយសារតែខ្លះអាណាព្យាបាលមិនអនុញ្ញាត ឬមិនបានណែនាំឲ្យកូនៗ របស់គាត់ទៅចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ក្រោមហេតុផលជីវភាព និងជំងឺផ្សេងៗ។ ជាមួយនោះលោកជំទាវ ក៏សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្សនៅទូទាំងប្រទេស សូមបញ្ជូនកូនៗរបស់ខ្លួនទោទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងគ្រប់ដូស។ ជាពិសេសសូមកុំមានការព្រួយបារម្ភលើបញ្ហាវ៉ាក់សាំងដែលធ្វើឲ្យកូនខ្លួនមានជំងឺឲ្យសោះ ព្រោះវ៉ាក់សាំងកូវីដ-១៩ ដែលយើងប្រើប្រាស់បច្ចុប្បន្ននេះ គឺជាវ៉ាក់សាំងដែលសុទ្ធតែមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក។ ផ្ទុយទៅវិញប្រសិនបើចាក់បានត្រឹមត្រូវតាមកាលកំណត់ នឹងជួយដល់ប្រព័ន្ធភាពសាំរបស់កូនៗពួកគាត់ កាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកជំទាវបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាយើង គឺបានទទួលផលប្រយោជន៍ជាច្រើនពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពោលវ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្ស។ ចំពោះមូលហេតុដែលយើងចាក់ដូសជំរុញបន្ដបន្ទាប់រហូតមកដល់ដូសទី៦នេះ គឺដោយសារប្រសិទ្ធភាពវ៉ាក់សាំងដែលចាក់មិននៅបានយូរនោះទេ ពោលគឺត្រឹមរយៈពេល ៦ ទៅ ៨ខែ ប៉ុណ្ណោះប្រសិទ្ធភាពវ៉ាក់សាំងនឹងត្រូវថមថយទៅវិញ។ លោកជំទាវថា បច្ចុប្បន្នវីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ដូច្នេះប្រសិនបើកងការពារក្នុងខ្លួនបុគ្គលម្នាក់ៗ មានការធ្លាក់ចុះ ដូច្នេះនឹងផ្ដល់លក្ខណៈងាយស្រួលដល់ជំងឺកូវីដ-១៩ ក្នុងការវាយលុកហើយឈានទៅសភាពធ្ងន់ធ្ងរ។ កត្តាទាំងនេះហើយ ដែលតម្រូវឲ្យអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្សត្រូវអនុញ្ញាតឲ្យកូនៗរបស់ខ្លួនមកទទួលយកវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ចាក់វ៉ាក់សំាង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាពិគ្រោះយោបល់ លើឯកសារផែនការយុទ្ធសាស្រ្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

សិក្ខាសាលាពិគ្រោះយោបល់ លើឯកសារផែនការយុទ្ធសាស្រ្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង

ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង

ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង

មូលនិធិជនពិការ លើកពីបញ្ហាប្រឈមនិងដំណោះស្រាយ ៨ចំណុច ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.