Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង

ដោយ Pothe Thun
23/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្អែកតាមជំរឿនប្រជាជនទូទៅឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បង្ហាញថា អត្រាជនពិការនៅកម្ពុជា ដោយគិតត្រឹមអាយុ៥ឆ្នាំឡើង មានចំនួនសរុប ៦៨៩.៤៥៧នាក់ ឬស្មើនឹង៤.៩ភាគរយ នៃប្រជាជនសរុប។ អត្រានេះមានការកើនឡើង បើប្រៀបធៀបនឹងការអង្កេត សេដ្ឋកិច្ចសង្គមកាលពីឆ្នាំ២០១៤ ដែលមានចំនួនជនពិការត្រឹមតែ ៥២៤.០០០ នាក់ ឬស្មើនឹង៤ភាគរយ នៃប្រជាជនសរុបប៉ុណ្ណោះ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ ក្នុងក្រុងសៀមរាប ឯកឧត្តម រឿន រិទី្ធរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បង្ហាញថា មូលហេតុចម្បងៗ ដែលនាំឱ្យចំនួនជនពិការនៅកម្ពុជា មានការកើនឡើង គឺបណ្តាលមកពីជំងឺ ខ្វះអាហារូបត្ថម្ភ ដំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ អំពើហឹង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត។ ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់វិស័យពិការភាពជា ការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើ អនុសញ្ញា ស្តីពីសិទ្ធិជនពិការ និងលិខិតូករណ៍អន្តរជាតិ ផ្សេងៗ ដោយបានកសាង និងដាក់ឱ្យអនុវត្តន៍ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ ដើម្បីពង្រឹងការផ្តល់សេវាផ្សេងៗជូនដល់ជនពិការ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ជនពិការ និងពង្រឹងការគ្រប់គ្រងការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការគ្រប់ប្រភេទ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពរស់នៅរបស់ជនពិការ និងប្រជាពលរដ្ឋក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ តាមរយៈការផ្តល់ របបគោលនយោបាយ ការផ្តល់ផ្ទះ និងផ្តល់កញ្ចប់អំណោយផ្សេងៗ និងការឧបត្ថម្ភសាច់ប្រាក់ តាមរយៈមូលនិធិជាតិជំនួយសង្គម ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩។ ក្រៅពីនេះ សប្បុរសជន និងសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក៏បានរួមចំណែកទាំងថវិកា និងធនធានមនុស្ស ដើម្បីសម្រេចបាននូវ ឧត្តមប្រយោជន៍ សម្រាប់ជនពិការនៅកម្ពុជាផងដែរ៕

អត្ថបទនិងរូបភាព ៖ លោក ឃុត សៅ
កែសម្រួលដោយ ៖ លោក សេង ផល្លី

Tags: មូលនិធិជនពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង

មូលនិធិជនពិការ លើកពីបញ្ហាប្រឈមនិងដំណោះស្រាយ ៨ចំណុច ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀមរាប

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀមរាប

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.