Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀមរាប

ដោយ Pothe Thun
23/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានរៀបចំបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយមានការចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) រួមនឹងវត្តមានប្រធានអនុប្រធានមន្ទីរសុខាភិបាលមកពីតាមបណ្ដាខេត្ត និងអង្គការដៃគូរជាច្រើនរូប។ សិក្ខាសាលានេះដែរ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ រីជិនស៊ី ក្រុងសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្តែងការរីករាយជាខ្លាំង ដែលបានចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលា ដែលទាក់ទងទៅនឹងទំនាក់ទំនង និងហានិភ័យ ដែលជាប្រធានបទមួយមានសារៈសំខាន់ ដោយគ្រប់អន្តរាគមន៍នានា ប្រសិនមិនមានទំនាក់ទំនងល្អទេ វាអាចជះឥទ្ធិពលដល់ប្រតិបត្តិការ និងអន្តរាគមន៍ការងារទាំងមូល។ ជាក់ស្តែងនៅក្នុងបរិបទកូវីដ-១៩ ព័ត៌មានមិនត្រឹមត្រូវ ព័ត៌មានប្រឌិត និងព័ត៌មានក្លែងក្លាយជាច្រើន បានកើតមានឡើងដែលមិនមែនមានតែនៅកម្ពុជាទេ គឺពេញសកលលោក។ ជាមួយគ្នានោះលោកជំទាវ ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ចែករំលែកព័ត៌មានផ្សេងៗ ដែលទាក់ទង់ទៅនឹងព្រឹត្តិការណ៍ ក៏ដូចជាការឆ្លើយតបគោលនយោបាយ យុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ហើយក៏មានវិធានការទប់ស្កាត់នានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអនុវត្តន៍ឲ្យបានលឿន ដើម្បីលុបបំបាត់នូវហានិភ័យ ដែលបង្កឡើងដោយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមិនត្រឹមត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជំរុញដល់មន្រ្តី ពិសេសប្រធានមន្ទីរសុខាភិបាល នៅតាមខេត្តរាជធានីទាំង២៥ ត្រូវយកចិត្តទុកដាក់លើការងារទំនាក់ទំនងហានិភ័យ ដូចជាការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដោយត្រូវឆ្លើយតបឲ្យបានលឿនតាមតែអាចធ្វើទៅបាន។ ជាមួយគ្នានោះដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រួមសហការជាមួយនឹងមជ្ឈមណ្ឌលជាតិ និងសុខភាព ទើបបានរៀបចំនូវវគ្គបណ្ដុះបណ្ដាលនេះឡើង ដល់បណ្ដាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីខេត្ត រួមនឹងមន្ត្រីបច្ចេកទេសដែលពាក់ព័ន្ធ។ ការទាក់ទងទៅនឹងទំនាក់ទំនងនឹងហានិភ័យនេះដែរ គឺត្រូវមានការឆ្លើយតបឲ្យបានលឿន និងត្រូវមានការសហកាល្អជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីផ្ដល់នូវព័ត៌មានត្រឹមត្រូវ ព័ត៌មានពិតជាក់ស្ដែង ហើយធ្វើឲ្យបានលឿនដើម្បឲ្យពួកគាត់មានមូលដ្ឋានត្រឹមត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាននេះជាបន្តទៀត ពីព្រោះតួនាទីរបស់អ្នកសារព័ត៌មានបានជួយច្រើន។

ជាមួយគ្នានោះ អ្នកស្រី លីហ្សា ស្មីត (Lisa Smyth) តំណាងអង្គការសុខភាពពិភពលោក បានលើកដែរថា ការចូលរួមរបស់សហគមន៍មានសារៈសំខាន់ណាស់ ហើយយើងនឹងរៀនសូត្រ ពីការប្រាស្រ័យទាក់ទង និងការចូលរួមពីសហគមន៍រយៈពេល ២ថ្ងៃនេះ។ នៅមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ យើងមានការប្រាស្រ័យទាក់ទងពីការទទួលនូវជំងឺផ្សេងៗ ជាពិសេសនៅជំនាន់ជំងឺអេបូឡា។ ប៉ុន្តែពេលដែលផ្ទុះជំងឺកូវីដ-១៩ ការងារនេះ មានសារៈសំខាន់ និងជួយឱ្យមានការជឿទុកចិត្តរវាងរដ្ឋាភិបាល និងសហគមន៍ នឹងជំរុញឲ្យមានការជាទុកចិត្តជឿជាក់គ្នានៅក្នុងពេលមានវិបត្តិ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យើងបានធ្វើរួមគ្នាក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ២ឆ្នាំមកនេះ ខេត្តសៀមរាបមានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣៦២នាក់ ហើយភាគច្រើន ជាអ្នកដែលមានកាយសម្បទាមិនរឹងមាំ និងជាមនុស្សចាស់ ។ ក្នុងចំណោមនោះ ២០ ទៅ៣០ភាគរយ គឺជាអ្នកខេត្តផ្សេងៗ ដែលស្វែងរកការព្យាបាលក្នុងមន្ទីរពេទ្យក្នុងខេត្តសៀមរាប។

អត្ថបទនិងរូបភាព ៖ លោក អ៊ុន ណារាជ្យ
កែសម្រួលដោយ ៖ លោក សេង ផល្លី

Tags: ក្រសួង​សុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣

សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.