Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

ដោយ Pothe Thun
01/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការឧបត្ថម្ភគាំទ្រពីក្រសួងមហាផ្ទៃ និងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោកស្រី យូ សុភា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរូមជាថ្នក់ដឹកនាំសមាគមជាតិ សមាជិកគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្ត-រាជធានីទាំង២៥(គ.ក.ស.ក) ថ្នាក់ដឹកនាំសម្ព័ន្ឋភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន តំណាងក្រសួងកិច្ចការនារី សរុបចំនួនប្រមាណជា១៥០នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានចាត់ទុកសិក្ខាសាលានេះថាពិតជាមានសារៈសំខាន់ ព្រោះវាបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការអនុវត្តការងាររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ជា “ស្ថាប័នតំណាងឱ្យសំឡេង និងជាអ្នកការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី ខេត្ត” ដើម្បីរួមចំណែកនៅក្នុងដំណើរការ នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជា។

ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត មានប្រសាសន៍ថា៖ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨ មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជាមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បន្តថា សមាគមជាតិបានបញ្ចូលការរៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ជាសកម្មភាពអាទិភាពមួយ និងបានអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងរួមចំណែកក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកិច្ចការនារី ជាសេនាធិការ និង ផ្តល់ឱកាសសម្រាប់ការជួបជុំសមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីនៅទូទាំងប្រទេស ក្នុងមួយឆ្នាំម្តង ដើម្បីយល់ដឹងអំពីសារៈសំខាន់នៃទិវាអន្តរជាតិនារី គោលនយោបាយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្រ្តី និងចែករំលែកបទពិសោធន៍អំពីការបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។

គួររំលឹកថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតជា “នីតិបុគ្គល” តាមរយៈមហាសន្និបាតនៅឆ្នាំ២០១៣ ដោយបានកំណត់ក្នុងលក្ខន្តិកៈលើកកម្ពស់ឋានៈនិងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានីខេត្ត ដែលគិតមកទល់បច្ចុប្បន្ននេះ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ជាស្រ្តីនៅទូទាំងប្រទេស ក្នុងអាណត្តិទី៣ មានចំនួន ៩៥ រូប នៃសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត សរុប ៥៥៩ រូប ស្នើនឹង ១៦.៩៩% នៃសមាជិកក្រុមប្រឹក្សាជាបុរស ៕

អត្ថបទនិងរូបភាព ៖ លោក យូ វង្ស និង លោក ឈិត សាវី
កែសម្រួលដោយ ៖ លោក លីវ សាន្ត

Tags: ទិវាអន្តរជាតិនារី ៨ មីនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧

អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.