Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧

ដោយ Pothe Thun
03/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រៀមរៀបចំតុបតែងលម្អស្តង់ពិព័រណ៍បង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងមហោស្រពអាហារខ្មែរ និងអន្តរជាតិ ក្នុងពិធីបុណ្យទន្លេរលើកទី៧ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម សិប្បកម្ម ផលិតផលកែច្នៃ និងម្ហូបអាហារ ដែលមានភាពទាក់ទាញ ដើម្បីដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី៧ ឆ្នាំ២០២៣ លើទឹកដីខេត្តកំពង់ធំ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ លោក យុន លីណេ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំពិធីបុណ្យទន្លេត្រូវបានប្រារព្ធឡើងនៅខែមីនា និងរៀបចំឡើងនៅបណ្តាខេត្តនានាតាមដងទន្លេមេគង្គទន្លេសាប និងបឹងទន្លេសាប។ ពិធីបុណ្យនេះត្រូវបានគេចាត់ទុកថា ជាឧបករណ៍មួយក្នុងការជំរុញវិស័យទេសចរណ៍ និងការប្រើប្រាស់ផលិតផលដែលត្រូវបានផលិតក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានត្រៀមផលិតផលមួយចំនួនដូចជា ទឹកបរិសុទ្ធ នំខ្មែរ សាច់ក្រក់ គ្រឿងសំអាង និងស្រាជាដើម ដែលជាផលិតផលក្នុងចលនាភូមិមួយផលិតផលមួយ ព្រមទាំងផលិតផលរបស់បងប្អូនសហគមន៍ចង្រ្កាន្តរយៈ និងផលិតផលកសិកម្ម សិប្បកម្ម ឧស្សាហកម្មជាមុខច្រើនទៀត ដើម្បីដាក់តាំងបង្ហាញឱ្យសាធារណៈជនបានឃើញ និងយល់កាន់តែច្បាស់ពីខេត្តសៀមរាប តាមរយៈការតាំងពិព័រណ៍ផលិតផលខ្មែរនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ដោយបានជ្រើសរើសយកទីតាំងជាប់ដងស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ គួររំលឹកថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ និងលើកទី៧ នេះ ធ្វើឡើងនៅខេត្តកំពង់ធំ ៕
អត្ថបទ៖លោក បុង ឆវ័ន
រូបភាព ៖ លោក ហ៊ុន ឆៃលាង

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: បុណ្យទន្លេរលើកទី៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង

ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” អបអរសាទរទិវានារី ៨មីនា

សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” អបអរសាទរទិវានារី ៨មីនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.