Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង

ដោយ Pothe Thun
06/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តកោសិយសិរីសេដ្ឋោ ហៅវត្តពញាព្រហ្មស្ថិត ក្នុងភូមិថ្នល់ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារចុះជួយស្រុកជីក្រែង គណៈកម្មការអាចារ្យវត្ត លោកយាយលោកតា មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន យាយជីតាជី ប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនកុះករ។

បើតាមព្រះភិក្ខុពុទ្ធថេរោ ស៊ាម សុច័ន្ទ ព្រះចៅអធិការវត្តពញាព្រហ្ម មានសង្ឃដីការបញ្ជាក់ថា ព្រះវិហារដែលបញ្ចុះខ័ណ្ឌសីមា មានបណ្តោយ ២៦ម៉ែត្រ ទទឹង ១៤ម៉ែត្រ និងកម្ពស់ ២១ម៉ែត្រ បានចាប់ផ្តើមកសាងនៅឆ្នាំ២០១៩ មកដល់ពេលនេះមានរយៈពេល៤ឆ្នាំ ចំណាយថវិកាសាងសង់អស់ជាង ៤៥ម៉ឺនដុល្លារ ដែលថវិកាទាំងនេះកើតពីកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តទាំង ១៣ភូមិ និងពុទ្ធបរិស័ទជិតឆ្ងាយបានរួមសហការគ្នា។ ហើយគណៈកម្មការសាងសង់ក៏នៅខ្វះថ្លៃសម្ភារៈសំណង់ និងថ្លៃចាក់ដីបំពេញខឿនព្រះវិហារ ចំនួនជា ១ម៉ឺន ២ពាន់ដុល្លាទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា សៀង ណាំ បានសំដែងនូវភាពសោមនស្សចំពោះសមិទ្ធិផលថ្មី ដែលបានកើតមានឡើងនៅក្នុងទីអារាមនេះ និងបានកោតសរសើរ ចំពោះព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងយកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធិផលនេះឡើងទុកជាប្រយោជន៏នៅក្នុងព្រះពុទ្ធសាសនា សំរាប់ជាទីគោរពបដិបត្តិព្រះធម៌ និងប្រារព្ឋពិធីបុណ្យផ្សេងៗ ដែលចាត់ទុកជាបច្ច័យរួមចំណែកបន្ថែមទៀតញ៉ាំងឱយវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម មានប្រសាសន៍ទៀតថា កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ បានធ្វើអោយប្រទេសជាតិមាន សុខសន្តិភាព និងការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ។ ក្នុងសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបប្រល័យពូជជសាសន៏ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងទទួលបានសិទ្ធិសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញ រហូតមានការរីកចំរើនជាលំដាប់ទាំងពុទ្ចចក្រ និងអណាចក្រដូចឃើញជាក់ស្តែងក្នុងបច្ចុប្បន្ន។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ក៏បានប្រគេននូវថវិកាចំនួន ២០លានរៀល ជូនព្រះចៅអធិការវត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងការសាងសងសមិទ្ធិផលផ្សេងៗបន្ថែម និងបានជូនដល់តាជីយាយជី ចំនួន ២២០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិកា៥ពាន់រៀល, ប្រជាពលរដ្ឋ ៧០០នាក់ ក្នុងម្នាក់ទទួលបានសារុង១ ,លោកគ្រូអ្នកគ្រូ ១០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល និងសិស្សានុសិស្ស ១០០នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ ២ក្បាល និងថវិកា៥ពាន់រៀលផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បញ្ចុះខណ្ឌសីមាវត្តពញាព្រហ្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” អបអរសាទរទិវានារី ៨មីនា

សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” អបអរសាទរទិវានារី ៨មីនា

អាជ្ញាធរខេត្ដសៀមរាប បង្ហាញពីមោទភាពចំពោះការបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការអុចភ្លើងគប់នៅប្រាសាទអង្គរ

អាជ្ញាធរខេត្ដសៀមរាប បង្ហាញពីមោទភាពចំពោះការបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការអុចភ្លើងគប់នៅប្រាសាទអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.