Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប បង្ហាញពីមោទភាពចំពោះការបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការអុចភ្លើងគប់នៅប្រាសាទអង្គរ

ដោយ Pothe Thun
07/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប បានបង្ហាញពីមោទភាពរបស់ខ្លួន ដែលបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ការអុចភ្លើងគប់នៅប្រាសាទអង្គរ នៃព្រឹត្ដិការណ៍នេះ ខណៈពេលដែលអាជ្ញាធរបានរៀបចំត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាបណ្ដើរៗហើយ។

បើតាមលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ហើយក្នុងនោះខេត្ដសៀមរាប ជាម្ចាស់ផ្ទះមួយចំណែកដែរ ដោយទទួលការប្រគួតកីឡាស៊ីហ្គេម ២ប្រភេទ រួមមានវិញ្ញាសារកីឡាជិះកង់ និងកីឡាអត្ដពលឹក ជាពិសេសមានកម្មវិធីទទួលគប់ភ្លើងនៅប្រាសាទអង្គរ។ ជាមួយគ្នានោះ ខេត្ដក៍ត្រូវបានរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ខួបលើកទី១០ ដែលព្រឹត្ដិការណ៍នេះមានគណៈប្រតិភូកំពូលៗ ឥស្សរជនជាន់ខ្ពស់សំខាន់ៗ ភ្ញៀវទេសចររាប់លាននាក់ មកលេងខេត្ដសៀមរាបផងដែរ។

លោកស្រីបន្ដថា នៅក្នុងព្រឹត្ដិការណ៍ដ៍អស្ចារ្យនេះ អាជ្ញាធរបានចាប់ផ្ដើមរៀបចំសំអាតបរិស្ថាន សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធភ្លើងតាមដងផ្លូវសាធារណៈជាបណ្ដើរៗហើយ។ ជាពិសេសទៀត ក្រុមប្រតិបត្ដិករទេសចរណ៍ មានការរៀបចំសេវាកម្មស្នាក់នៅ សេវាកម្មអាហារដ្ឋានជាដើម ដើម្បីរងចាំទទួលភ្ញៀវទេសចរជាតិនិងអន្ដរជាតិទៅលេងខេត្ដសៀមរាប។អាជ្ញាធរ បានអំពាវដល់អ្នកទេសចរជាតិនិងអន្ដរជាតិ ទៅកំសាន្ដ ហើយរំពឹងថា ខេត្ដទេសចរណ៍មួយនេះនឹងទាក់ទាញអ្នកទេសចរកាន់ច្រើនថែមទៀត។
ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលធ្វើឡើងនៅខេត្ដសៀមរាប មានពីរប្រភេទគឺប្រភេទកីឡាប្រណាំងកង់ និងអត្ដពលឹក រត់ម៉ារ៉ាតុង។កីឡាប្រណាំងកង់មានវិញ្ញាសារកីឡាប្រណាំងកង់គួក និងកីឡាប្រណាំងឡើងភ្នំ ក្នុងនោះត្រូវបែងចែកជាកង់ភ្នំបុរស នារី ដែលធ្វើការប្រគួតនៅជើងភ្នំគូលេនស្រុកបន្ទាយស្រី។ដោយឡែកការប្រណំាងកង់គួកបុរសនារី និង ដើរចំង៉ាយ រត់ម៉ារ៉ាតុង ធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ដ ខេត្ដសៀមរាប៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.