Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣

ដោយ Pothe Thun
07/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើចំនុចសំខាន់ៗមួយចំនួន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធរអប្សារា លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយក-នាយករងរដ្ឋបាល ទីចាត់ការ និងអាជ្ញាធរក្រុងស្រុកជាច្រើនរូបទៀត។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនាឱកាសនេះ មានរបៀបវារៈចំនួន៥ ក្នុងនោះ៖១.ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ,២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត, ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភះ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត, ៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសសេចក្តីព្រាង សេចក្តីសម្រេចចំនួន៣ និង៥.ពិនិត្យ ពិភាក្សា និងអនុម័តលើការស្នើសុំបង្កើតទីចាត់ការថ្មី ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត។ ក្រៅពីនោះសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវបញ្ហាមួយចំនួន និងស្នើសុំធ្វើការកែតម្រូវអក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានជម្រុញដល់គ្រប់បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ សំខាន់ពេលការយាងមកដល់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គង់ប្រថាបនៅខេត្តសៀមរាប យាងប្រទានគុបភ្លើងកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត។ ជាមួួយគ្នានោះរដ្ឋបាលក្រុងស្រុក ត្រូវធ្វើការពង្រឹងលើការងារផ្តល់សេវាច្រកចេញចូលតែមួយ និងបន្តការដោះស្រាយរាល់វិវាទនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋាន ព្រមទាំងជម្រុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព និងបាត់ឲ្យបងប្អូនទៅធ្វើនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងជម្រុញដល់ក្រុមយុវជនចូលរួធ្វើការផ្សព្វផ្សាយទៅតាមខ្នងផ្ទះ។ ក្នុងនោះអ្នកពាក់ព័ន្ធត្រូវធ្វើការតាមដានជាប្រចាំ អំពីបញ្ហាសេវាទេសចរណ៍នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានអំពីតម្លៃ នៅក្នុងឱកាសដែលភ្ញៀវជាតិ អន្តរជាតិមកចូលរួមអបអរសាទរនៃព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ ខាងមុខ ជាពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានញឹកញាប់អំពីបញ្ហាជំងឺឆ្លង សំខាន់ជំងឺកូវីដ-១៩ និងផ្តាស្សាយបកី្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានមតិបិទអង្គប្រជុំ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ ជាមួយគ្នានេះឯកឧត្តម ក៏បានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មុននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តចូលមកដល់នៅលើទឹកដីខេត្តសៀមរាប និងការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការយាងមកប្រទាននូវគុបភ្លើងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះមហាក្សត្រ។ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ

ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.