Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

ដោយ Pothe Thun
07/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ បានទទួលការអប់រំសីលធម៌ និងសមាធិ តាមលំអានព្រះពុទ្ឋសាសនា នៅវត្តអង្គរខាងជើង ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងគោលបំណងបណ្តុះនូវសុជីវធម៌ គុណធម៌ ចរិយាធម៌ដល់ពួកគាត់ ដើម្បីទទួលបាននូវសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ សមជាកុលបុត្រខ្មែរ និងដែលពួកគាត់ជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។

ព្រះតេជគុណ តាត មហាទី នាយកសាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជាខេត្តសៀមរាប មានសង្ឃដីកាថា នេះគឺជាលើក១ហើយ ដែលនិស្សិតនៃសាកលវិទ្យាល័យនេះបានចូលខ្លួនជាក្រុមមកទទួលការអប់រំបន្ថែម តាមរយៈការសមាទាននិច្ចសីល សូត្រធម៌ និងហាត់សមាធិរយៈពេលខ្លី ស្របទៅតាមគោលការណ៍របស់សាកលវិទ្យាល័យ គឺបណ្តុះទឹកចិត្តពួកគាត់ឱ្យស្រឡាញ់ និងប្រព្រឹត្តិតែអំពើល្អ រស់នៅក្នុងគុណធម៌ រស់នៅដោយមានសុជីវធម៌ជាមួយនឹងឥរិយាបទស្រគត់ស្រគំ និងរស់នៅដោយមានសីលធម៌សមរម្យដើម្បីជាកញ្ចក់ដ៍ល្អឆ្លុះទៅដល់សង្គមគ្រួសារនិងសង្គមជាតិរបស់យើង។ បន្ថែមពីនេះក៏ជាចំណែកមួយជួយផ្តល់ចំណេះដឹង បណ្តុះនូវសង្គហធម៌ ស្គាល់ពីបុណ្យបាប គុណទោស ចេះគោរពប្រតិបត្តិថ្នាក់ដឹកនាំ ម្តាយឪពុក ចាស់ព្រឹទ្ឋាចារ្យ លោកគ្រូអ្នកគ្រូ ផងទាំងពួងទៀតផង។

ឯកឧត្តម បណ្ឌិត ឡាច សំរោង សកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានប្រសាសន៍ថា បុព្វបុរស និងប្រជាពលរដ្ឋខ្មែរគ្រប់ៗជំនាន់ គឺតែងតែប្រកាន់យកនូវជំហរកត្តញ្ញូ កត្តវេទីតាធម៌ តែងតែធ្វើការតបគុណ ដឹងគុណទៅដល់អ្នកដែលធ្លាប់បានធ្វើគុណមកលើខ្លួន។ ហេតុនេះក្នុងនាមយើងជានិស្សិត ជាធនធានមនុស្សដ៏មានសក្តានុពល ដើម្បីជួយជ្រោមជ្រែងប្រទេសជាតិឱ្យកាន់តែរីកចម្រើនលូតលាស់ទៅមុខថែមទៀត កុំភ្លេចថាខ្លួនយើងជាខ្មែរ ទោះទៅទីណាក៏ដោយត្រូវរក្សាឱ្យបានអត្តសញ្ញាណ ប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិខ្មែរត្រូវយកគំរូតាមលំអានបុព្វបុរសយើង និងរក្សាជំហរតាមពាក្យស្លោកថា ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំ ជារួម គឺត្រូវចេះដឹងគុណ គោរពតបគុណ និងចេះស្គាល់បុណ្យស្គាល់បាប ស្គាល់ល្អស្គាល់អាក្រក់នោះទើបសមជាកូនខ្មែរដែលធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿងជាអ្នកកសាងអង្គរដ៏ល្បីល្បាញ។ ឯកឧត្តម ឡាច សំរោង បាបញ្ជាក់ថា នាពេលខាងមុខសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នឹងចងសម្ព័ន្ឋមេត្រីភាពជាមួយខេមបូឌាថោន នៅរដ្ឋម៉ាស្សាឈូហ្សេត សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង អប់រំផ្នែកសាសនា និងវប្បធម៌ ហើយនឹងផ្តល់អាទិភាពដល់និស្សិតដែលមាននិទ្ទេសសិក្សាខ្ពស់ ដើម្បីទៅទស្សនកិច្ចសិក្សាជាមួយកូនខ្មែរនៅទីនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ អនិជនខ្មែរទៅរស់នៅអាមេរិកជាង ៣០ឆ្នាំ លោកស្រី ផល្លីពង្សលក្ខិណា សាធុកា ប្រធានក្រុងខ្មែរឡូវេស(ខេមបូឌាថោន) រដ្ឋម៉ាស្សាឈូហ្សែត សហរដ្ឋអាមេរិក បានចែករំលែកបទពិសោធ និងការលំបាកជាច្រើនទម្រាំជោគជ័យ និងក្លាយខ្លួនជាស្ត្រីដឹកនាំកូនខ្មែរដែលរស់នៅទីនោះ។ លោកស្រី បានទៅរស់នៅអាមេរិកតាំងពីអាយុ៧ឆ្នាំ ប៉ុន្តែការនិយាយគឺនៅរក្សាសូរសៀងខ្មែរច្បាស់ និងនៅតែរក្សាអត្តសញ្ញាជាតិខ្មែរ ទាំងភាសា អក្សរ សម្លៀកបំពាក់ វប្បធម៌ប្រពៃណីទំនៀមទំលាប់ ជារួមអ្វីដែលជារបស់ខ្មែរគឺនៅដក់ជាប់ក្នុងចិត្តគ្រប់វេលាព្រោះដោយសារមានដើមកំណើតជាខ្មែរ។ លោកស្រីថា បុព្វបុរសខ្មែរមានឬសគល់ មានព្រលឹង និងអត្តសញ្ញាណច្បាស់លាស់ណាស់ តាមរយៈសាសនាសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ សុទ្ឋតែជាដួងព្រលឹងដ៏ពិសិដ្ឋរបស់ខ្មែរ ជាពិសេសភាសា និងអក្សរសាស្ត្រខ្មែរជាអត្តសញ្ញាណជាតិមួយដ៏សំខាន់ ដែលបុព្វបុរសដូនតាខ្មែរបានខិតខំបង្កើតឡើងទុកឱ្យកូនខ្មែរគ្រប់ៗជំនាន់។ កត្តាដែលនាំឱ្យយើងទទួលបានជោគជ័យ និងសម្រេចបានកិច្ចការធំៗ គឺការតាំងចិត្ត អំណត់ តស៊ូព្យាយាម និងមិនបោះបង់គោលដៅ ដោយឈរលើព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា និងឧបេក្ខា៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វត្ត​អង្គរ​ខាងជើងសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៦ ឆ្នាំ២០២៣

ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ

ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.