Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” អបអរសាទរទិវានារី ៨មីនា

ដោយ Pothe Thun
06/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” អបអរសាទរទិវានារី ៨មីនា
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមសហគ្រិនស្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ភវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ “ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ” ដើម្បីអបអរសាទរទិវានារី ៨មីនា និងការពិភាក្សាដោះស្រាយបញ្ហាស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏ល្អ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តសៀមរាប រួមនឹងវត្តមានប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា, អគ្គនាយកសមភាពយេនឌ័រណិងអភិវឌ្ឍន៏សេដ្ឋកិច្ចក្រសួងកិច្ចការនារី រួមនឹងតំណាងស្ថាប័នអង្គភាពពាក់ព័ន្ធជាច្រើននាក់។

លោកជំទាវ ទាង អេង ទៀ សីហា មានប្រសាសន៍ថា វេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធានបទ ស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏ល្អ ៨មីនា ដើម្បីអបអរសាទរទិវានារី នាពេលនេះ គឺជាការបង្ហាញពីសេចក្តីស្រឡាញ់ទៅកាន់អ្នកទាំងអស់គ្នា ក៏ដូចជាការផ្តល់តម្លៃឲ្យស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏ល្អសម្រាប់សង្គមជាតិទាំងមូល និងការកើនឡើងនៃតួនាទីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តសៀមរាប។ វេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នានេះ នឹងធ្វើការពិភាក្សាដោយផ្តោតសំខាន់ៗ ទៅលើកត្តា ៣សំខាន់រួមមាន៖ ទី១.ការលើកម្ពស់ការយល់ដឹងឲ្យកាន់តែទូលំទូលាយស្តីពីសារៈសំខាន់នៃការចូលរួមរបស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រចាំថ្ងៃ, ទី២.ជំរុញតួនាទីនៃសមាគមសហគ្រិនស្ត្រីកម្ពុជាឲ្យកាន់តែសកម្មក្នុងវិស័យនេះ និងទី៣.បង្កើតជាបណ្តាញទំនាក់ទំនង ការផ្សារភ្ជាប់ផ្នែកធុរកិច្ចរួមគ្នា ដែលរួមចំណែកដល់ការកសាងសមាគមសហគ្រិនស្ត្រីកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកជំទាវមានប្រសាសន៍ទៀតថា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗក្នុងការលើកកម្ពស់ស្ថានភាព ឋានៈតួនាទី និងថែរក្សាគ្រួសារឱ្យមានសុភមង្គលនោះ គឺយើងត្រូវចេះជួយគ្នា ចេះផ្តល់តម្លៃឲ្យគ្នា មានការអធ្យាស្រ័យគ្នា មិនមានការរអើងរវាងគ្នានិងគ្នាឡើយ។ ក្នុងនោះស្រ្តីមេផ្ទះ ស្រ្តីដៃ១០០ ឬដៃ១០០០ មានន័យថា ស្ត្រីមានការទទួលខុសត្រូវខ្ពស់ក្នុងសុភមង្គលក្រុមគ្រួសារ មើលកូនផង មើលប្តីផង និងជួយមើលការងារឲ្យប្តីបន្ថែមទៀត មិនស្រួលដូចពាក្យគេថា ស្រ្តីវិលចង្ក្រានមិនជុំឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើងភាគច្រើនសុទ្ធសឹងជាស្រ្តី ដែលជាម្ចាស់អាជីវកម្ម សហគ្រាស ឬក៏ក្រុមហ៊ុនប្រមាណជាង ៦០%។ ហើយស្រ្តីក៏ជាមាតាពិភពលោកផងដែរ ព្រោះស្រ្តីអាចបង្កើតអ្វីៗ បានទាំងអស់ តែបើអត់បុរសក៏មិនអាចធ្វើអ្វីបានដែរ ស្ត្រីនិងបុរសជាគូរនិដគ្នា ស្ត្រី គឺជាអ្នកចេះកែច្នៃជីវិតឲ្យស្រស់បំព្រងបាន។ ដើម្បីចីរភាពនាពេលអនាគត ក្នុងគោលបំណងដើម្បីបញ្ជក់អំពីតម្លៃនៃការទទួលបាននូវភាពស្មើរគ្នារវាងស្ត្រី និងបុរសនោះ នៅក្នុងការអភិវឌ្ឍគ្រប់វិស័យ និងកៀរគដល់ដៃគូរពាក់ព័ន្ធ ក្នុងការបន្តចូលរួមអនុវត្តនូវវិធានការផ្នែកទៅតាមគោលនយោបាយ និងសកម្មភាពនៅក្នុងការលើកម្ពស់សិទ្ធិស្មើភាពគ្នា និងតួនាទីរបស់ស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាពជាដើម។

លោកជំទាវ បញ្ជាក់ទៀតថា ការដឹកនាំនិងគ្រប់គ្រងរបស់ស្ត្រី ក៏មានភាពខុសប្លែកគ្នាពីបុរសខ្លះៗដែរ គឺបុរសមានភាពរឹងមាំជាងស្ត្រីក្នុងការដឹកនាំស្ថាប័ន ឬក្រុមហ៊ុនជាដើម ប៉ុន្តែបើបុរសយើងរឹង ស្ត្រីត្រូវតែទន់ ទើបអាចប្រព្រឹត្តិទៅបាន តែបើស្រ្តីរឹង បុរសត្រូវទន់វិញទើបប្រសើរ បើមិនដូច្នោះទេ គឺមិនអាចរកភាពជោគជ័យបានឡើយ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សមាគមសហគ្រិនស្ត្រីកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប បង្ហាញពីមោទភាពចំពោះការបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការអុចភ្លើងគប់នៅប្រាសាទអង្គរ

អាជ្ញាធរខេត្ដសៀមរាប បង្ហាញពីមោទភាពចំពោះការបានធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការអុចភ្លើងគប់នៅប្រាសាទអង្គរ

ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.