Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ដោយ Pothe Thun
01/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៣នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ និងលើកមកដោះស្រាយទៅលើ សំណួរសំណូមពររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្រុងស្រុកទាំង១២ តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។

កិច្ចប្រជុំនេះដឹកនាដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត មន្ត្រីចំណុះសាលាខេត្ត ព្រមទាំងមន្ទីរ អង្គភាព ក្រុង ស្រុកជុំវិញខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អញ្ជើញមានមតិបើក កិច្ចប្រជុំ ឯកឧត្តម ទៀ សីហា បានជំរុញដល់រដ្ឋបាលក្រុង ស្រុក លើកនូវសំណួរសំណូមពររបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ និងមានអាទិភាពដាក់ចូលក្នុងកិច្ចប្រជុំ ជាពិសេសសំណួរសំណូមរបស់ប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០១៩-២០២០ ដែលបានអាក់ខានក្នុងការដោះស្រាយដោយសារតែវិបត្តិជំងឺកូវីដ-១៩ ដើម្បីរដ្ឋបាលខេត្តត្រួតពិនិត្យ និងសម្រេចដោះស្រាយជូនប្រជាពលរដ្ឋ ចៀសវាងអូសបន្លាយពេលវេលាយូរបន្ថែមទៀត។

សម្រាប់របៀបវារៈទី១ ក្នុងកិច្ចប្រជុំ បានពិភាក្សាផ្ដោតទៅលើការដោះស្រាយបញ្ហាវិវាទក្រៅប្រព័ន្ធតុលារការនៅថ្នាក់ក្រុង ស្រុក ដោយប្រើយន្តការដែលមានស្រាប់។ កិច្ចប្រជុំបានឯកភាព ទៅលើការដោះស្រាយនេះថា វាបានសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដូចជា កាត់បន្ថយពេលវេលាឡើងតុលាការ កាត់បន្ថយការចំណាយផ្សេងៗនៅតុលារ បញ្ចប់វិវាទដោយសន្តិវិធី ជាដើម។ បន្ថែមលើនោះ ឯកឧត្តម ទៀ សីហា បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវជ្រើសរើសមន្ត្រី ដែលមានជំនាញច្បាស់លាស់ ព្រមជាមួយទេពកោសល្យដោះស្រាយវិវាទ ដែលជាបច្ច័យជួយឱ្យភាគីទាំងសងខាង មានទំនុកចិត្តមកលើអាជ្ញាធរ និងដោះស្រាយបានឆាប់រហ័ស ជាពិសេសមន្ត្រីដោះស្រាយវិវាទត្រូវឈរលើគោលការអព្យាក្រឹត មិនលម្អៀង។

សម្រាប់របៀបវារៈទី២ កិច្ចប្រជុំ បានពិភាក្សាផ្ដោតទៅលើការដោះស្រាយ សំណូមពរស្នើសុំរបស់ប្រជាពលរដ្ឋ លើហេដ្ឋារចនាសម្ព័ន្ធនៅតាមក្រុង ស្រុក ដែលបានលើកឡើងនៅ២០១៩-២០២០។ ចំពោះសំណូមពរទាំងនោះ បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន បានដោះស្រាយរួចរាល់ និងមួយចំនួនទៀត បានបន្តតាមដានដោយសារពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិ និងសំណូមពរមួយចំនួនមានទំហំតូចពេក ដែលអាចអាជ្ញាធរមូលដ្ឋានមានលទ្ធភាពក្នុងការដោះស្រាយបាន។ ទោះជាយ៉ាងនេះក្ដី ឯកឧត្តម ទៀ សីហា បានណែនាំដល់ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមរកដោះស្រាយ ចំពោះសំណួរសំណូមពរ ដែលមិនទាន់ដោះស្រាយរួចរាល់ ធ្វើយ៉ាងណាពន្យល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឱ្យបានយល់ច្បាស់ពីដំណោះស្រាយ។

សម្រាប់របៀបវារៈទី៣ ទៅលើបញ្ហាផ្សេងៗ ឯកឧត្តម ទៀ សីហា បានលើកយកបញ្ហា ការថែរក្សាសណ្ដាប់ធ្នាប់ក្នុងក្រុង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែឱ្យបានត្រឹមត្រូវ ការលើកកម្ពស់សោភណ្ឌភាពដងស្ទឹងសៀមរាប ការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យ មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន ឱ្យបានខ្ជាប់ខ្ជួន ខណៈខេត្តសៀមរាប នឹងក្លាយជាទីតាំងប្រារព្ធព្រឹត្តិការណ៍អង្គរសង្គ្រាន្ត និងព្រឹត្តិការណ៍ធំៗជាច្រើននៅពេលខាងមុខដ៏ខ្លី។

អត្ថបទនិងរូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលដោយ ៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧

អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ឋផលនានា នៅវត្តពញាព្រហ្ម ក្នុងស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.