Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣

ដោយ Pothe Thun
01/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រីមាសទី១ បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣ ដែលមានការគាំទ្រដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ក្រោមកម្មវិធី ACCESS (អាសេស) ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តាមរយៈប្រព័ន្ធវីដេអូZoom និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើការពិភាក្សាលើលទ្ធផលសម្រេចបានរបស់ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ក្នុងឆ្នាំ២០២២(មកពីមន្ទីរពាក់ព័ន្ធ).ពិនិត្យនិងសម្រេចលើផែនការសកម្មភាឆ្នាំ២០២៣ និងពង្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ុង សម្បត្តិ លើកឡើងថា៖ កិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនជនមានពិការភាព ជនងាយរងគ្រោះ ហើយកំពុងតែត្រូវការចាំបាច់នូវការជួយឧបត្ថម្ភគាំទ្រទាំងជីវភាព ស្មារតី សម្ភារៈ លើកកម្ពស់តួនាទី ផលប្រយោជន៍ និង ការការពារសិទ្ធិ ពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ សហគមន៍ និងរាជរដ្ឋាភិបាលកម្ពុជាយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ុង សម្បត្តិបានបន្តថា ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ បច្ចុប្បន្នកំពុងធ្វើវិសោធនកម្មថ្មីបន្ថែម ដែលជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូន ជាជនមានពិការភាព និងគ្រួសារឲ្យមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្លែងនាពេលនោះ លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់ បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនដែលកំពុងមានកំណើន យ៉ាងឆាប់រហ័ស។ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែល មិនត្រឹមតែមិនអាចទទួលយកបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលឲ្យមានការបែកខ្ញែក និង អស្ថិរភាពក្នុងសង្គមថែមទៀត។ លោកបានបន្តទៀតថា ក្នុងអាណត្តិទី៦ របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច តេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្តោតជាសំខាន់ទៅ លើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបានផលប្រយោជន៍ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គមបានកាន់តែល្អប្រសើរឡើង។

លោកអភិបាលរងខេត្ត ក*បានមានប្រសាសន៍បញ្ជាក់បន្ថែមថាការអនុវត្តការងាររបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាបគឺធ្វើការជាពហុវិស័យដោយ មានការ ចូលរួមគាំទ្រពីសមាជិកក្រុមការងារមកពីស្ថាប័ននានា ដែលមានសេវាសម្រាប់ផ្តល់ជូនដល់ បងប្អូនជន មានពិការភាពត្រូវការមានដូចជា៖ សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ការកំណត់អត្តសញ្ញាណកម្មជនពិការ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជម្រក ស្បៀងអាហារ សុខភាព អប់រំដល់សិស្សខ្សោយបញ្ញា ផ្លូវច្បាប់ ការងារបង្កើតអាជីវកម្មខ្នាតតូច រកការងារឱ្យធ្វើ និងក្នុងការតស៊ូមតិ ។ល។ ហើយ សកម្មភាពទាំងនេះគឺមានការគាំទ្រតាមរយៈអង្គការដៃគូ ទទួលគម្រោងកម្មវិធីACCESS) មិនតែប៉ុណ្ណោះកន្លងមកថ្មីៗនេះកម្មវិធី ACCESS បានជ្រើសរើស យកខេត្ត កំពង់ស្ពឺធ្វើទស្សនៈកិច្ចសិក្សាវាយតម្លៃអំពីលទ្ធផលការងារគាំទ្រដោយកម្មវិធី ACCESS ។ លោក នាក់ ណេរ៉ុន ក៍បានសម្ដែងការកោតសរសើរ ចំពោះអង្គការ UNDP ជាពិសេសកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយសមធម៌ និង និរន្តរភាព ហៅកាត់ថា ACCESS ដែលបានគាំទ្រកន្លងមកផងដែរ៕

អត្ថបទនិងរូបភាព ៖ លោក ទ្រា ពន្លឺ
កែសម្រួលដោយ ៖ លោក សេង ផល្លី

Tags: ជនពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ឯកឧត្តម ទៀ សីហា បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.