Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មូលនិធិជនពិការ លើកពីបញ្ហាប្រឈមនិងដំណោះស្រាយ ៨ចំណុច ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត

ដោយ Pothe Thun
23/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការ ខណៈចំនួនជនពិការកម្ពុជាមានការកើនឡើង
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្រុងសៀមរាប ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មូលនិធិជនពិការ(ម.ជ.ព.) មានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត ក្រោមអធិបតីភាពឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និង មានការចូលរួមមន្ត្រីក្រោមឱវាទនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ អង្គភាពការពាក់ព័ន្ធ សរុបប្រមាណជាង២០០នាក់។

ឯកឧត្តម រឿន រិទ្ធីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកមូលនិធិជនពិការទាំងអស់ ដែលបានបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរតាមតួនាទី និងមុខងារក្នុងការផ្តល់សេវាជូនជនពិការ ប្រកបដោយស្មារតីទទួលខុសត្រូវ។ ទន្ទឹមនឹងលទ្ធផលការងារទាំងនេះ មូលនិធិជនពិការ ក៏នៅមានចំណុចប្រឈមមួយចំនួន ដែលទាមទារឱ្យមូលនិធិជនពិការ មានផែនការការងារច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះដូចជា៖
១- ត្រូវខិតខំបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌមូលនិធិជនពិការបន្ថែមទៀត ដើម្បីជំរុញ និងសម្រួលដល់ដំណើរការអនុវត្ត ប្រតិបត្តិការរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។
២- បន្តពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


៣- បង្កើនការផ្សព្វផ្សាយ អំពីសេវាស្តារលទ្ធភាពពលកម្មនៅតាមមូលដ្ឋាន តាមសហគមន៍ ដើម្បីឱ្យជនពិការគ្រប់ៗគ្នាបាន ទទួលព័ត៌មានអំពីសេវា និងបានមកទទួលសេវាស្តារលទ្ធភាពពលកម្ម នៅតាមមជ្ឈមណ្ឌលស្តារ រាជធានី-ខេត្ត ។
៤- រោងចក្រផលិតឧបករណ៍អវៈយវៈសិប្បនិមិ្មត និងរណប ត្រូវបន្តខិតខំអភិវឌ្ឍន៍ ទាំងបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត សំដៅជំរុញការផលិតប្រកបដោយគុណភាព ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារនៅក្នុងប្រទេស និងមានមូលដ្ឋានឈានទៅធ្វើការប្រគួតប្រជែងនៅលើទីផ្សារសេរី ក៏ដូចជានាំចេញទៅលក់នៅក្រៅប្រទេស ។
៥- រដ្ឋបាលសិទ្ធិជនពិការ ត្រូវបន្តជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ចំពោះក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមិនបានបំពេញកាត្វពកិច្ចជ្រើសរើសជនមានពិការភាព ចូលបម្រើការងារ ដោយត្រូវបន្តសហការជាមួយមូលនិធិជនពិការ ធ្វើការផ្សព្វផ្សាយជាសាធារណៈ ឱ្យបានទូលំទូលាយដល់ក្រសួងស្ថាប័នរដ្ឋ និងនីតិបុគ្គល ឲ្យមានការចូលរួម ទទួលយកជនពិការឲ្យចូលបម្រើការងារ ។
៦- ពង្រឹងការទំនាក់ទំនងកិច្ចសហប្រតិបតិ្តការល្អ ជាមួយអង្គការ ដៃគូរពាក់ព័ន្ធ និងផ្នែកឯកជនធ្វើការសិក្សា និងលើកគម្រោងវិនិយោគផ្សេងៗ តាមរយៈការធ្វើអាជីវកម្មស្របច្បាប់ ។
៧- បន្តពង្រឹងការគ្រប់គ្រង ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ នៅតាមសាខារាជធានី-ខេត្ត បន្ថែមទៀត ដើម្បីគៀរគររកប្រភពធនធានថវិកា សម្រាប់លើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ជនមានពិការភាព និងធានានិរន្តភាពការងារស្តារលទ្ធភាពពលកម្ម ជូនជនមានពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ។
៨- ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃជនពិការក្រីក្រនៅតាមសហគមន៍ ដើម្បីជំរុញការអនុវត្តគម្រោងផ្តល់ទុន ឬប្រាក់កម្ចីសម្រាប់ផ្តល់ការបណ្តុះបណ្តាលវីជ្ជាជីវៈ និងបង្កើតមុខរបរសមស្របសម្រាប់ជនមានពិការភាពដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព ៕

អត្ថបទនិងរូបភាព ៖ លោក យូ វង្ស
កែសម្រួលដោយ ៖ លោក សេង ផល្លី

Tags: មូលនិធិជនពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀមរាប

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀមរាប

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣

សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.