ទីបំផុតចិននិងអាមេរិកសុទ្ធតែត្រៀមថយមួយជំហានៗម្នាក់ ដើម្បីរំងាប់ភ្លើងសង្គ្រាមពាណិជកម្មនៅឆ្នាំ២០២០
សេតវិមានបានយល់ព្រមផ្អាក ក៏ដូចជាកាត់បន្ថយការដំឡើងពន្ធលើទំនិញមួយចំនួនរបស់ចិន ជាថ្នូរនឹងការសន្យាថា ចិននឹងបង្កើនការទិញផលិតផលកសិកម្មរបស់អាមេរិក ចាប់ពីឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមប្រភពដែលបានដឹងលឺ អំពីស្ថានភាពនៃកិច្ចចរចាពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង សហរដ្ឋអាមេរិកនឹងផ្អាកគម្រោងយកពន្ធលើទំនិញចិនទំហំ ១៦០ពាន់លានដុល្លារ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ...