Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ចៅសង្កាត់នគរធំ បង្ហាញពីគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែក្នុងឆ្នាំ២០២១នេះ ខណៈប្រជាពលរដ្ឋសំណូមពរចង់បានឲ្យការធ្វើផ្លូវជាប្រភេទបេតុងវិញ

ដោយ Pothe Thun
16/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ង៉ា ចុង ចៅសង្កាត់នគរធំ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ សង្កាត់នគរធំ បានប្រើប្រាស់ថវិកាមូលនិធិសង្កាត់ ធ្វើការជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង២.០៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង និងភូមិអារក្សស្វាយ និងឆ្នាំ២០២០ សង្កាត់បានជួសជុលផ្លូវចំនួន២ខ្សែទៀត ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូងមានប្រវែង៩២០ម៉ែត្រ និងភូមិអញ្ចាញ មានប្រវែង២.៣២៣ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោក ង៉ា ចុង មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និង ទូរទស្សន៍ជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ។

លោកចៅសង្កាត់ មានប្រសាសន៍ទៀតថា នៅក្នុងឆ្នាំ២០២១ នេះ សង្កាត់មានគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែទៀត ដែលខ្សែទី១ ហៅថា ផ្លូវបឹងមាលា មានប្រវែង១.៤៩៤ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង តភ្ជាប់ពីផ្លូវគ្រួសក្រហមប្រាសាទបាតជុំ ទៅទល់នឹងឃុំអំពិល ក្នុងស្រុកប្រាសាទបាគង និងផ្លូវ១ខ្សែទៀត មានប្រវែង១.០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអារក្សស្វាយ ។

លោក ង៉ា ចុង មានប្រសាសន៍ទៀតថា ការប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ គឺតែងតែយកមកអភិវឌ្ឍន៍ក្នុងមូលដ្ឋានជាចាំបាច់ ប្រកបដោយតម្លាភាព និងត្រឹមត្រូវ ដោយមានក្រុមការងារបានធ្វើការផ្សព្វផ្សាយ ដោយសហការជាមួយអង្គការរ៉ាឆា ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋដឹងបានយល់ពីការប្រើប្រាស់ថវិកាមូលនិធិឃុំ យកទៅប្រើប្រាស់លើការងារអ្វីនោះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បងស្រីម្នាក់ឈ្មោះ ជោ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នគរធំ បានសម្ដែងនូវភាពសប្បាយរីករាយចំពោះអាជ្ញាធរ ដែលបានជួសជុលផ្លូវនៅក្នុងមូលដ្ឋាននេះ ប៉ុន្តែមានប្រជាពលរដ្ឋភាគច្រើន សូមសំណូមពរឲ្យអាជ្ញាធរធ្វើជាផ្លូវ គួរចាក់កៅស៊ូ ឬជាផ្លូវបេតុងវិញ ។

ពាក់ព័ន្ធនឹងការធ្វើផ្លូវជាផ្លូវចាក់កៅស៊ូ ឬផ្លូវបេតុងនោះ លោក ង៉ា ចុង បានបញ្ជាក់ថា ចំពោះបញ្ហានេះ សង្កាត់កំពុងធ្វើការពិចារណាទៅកញ្ចប់ថវិកាដែលទទួលបានពីរាជរដ្ឋាភិបាល និង កំពុងសិក្សាទៅលើតំបន់ណាដែលមានអាទិភាព ដូច្នេះពេលសិក្សាចប់ សង្កាត់ពិនិត្យទៅលើលទ្ធភាពរបស់ខ្លួន ក្នុងការធ្វើផ្លូវ ជាផ្លូវចាក់កៅស៊ូ ឬផ្លូវបេតុងនោះ។

គួររំលឹកថា នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អណត្តិទី៣ កន្លងទៅថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្ដល់អនុសាសន៍ដល់លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ គួរគប្បីបញ្ឈប់ការលើកគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមនៅមូលដ្ឋាន ដោយការធ្វើកំណែទម្រង់ថ្មី ដោយការប្រើប្រាស់គម្រោងសាងសង់ផ្លូវបេតុងវិញ តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវជនបទ ដែលជាបទដ្ឋានថ្មីសម្រាប់អនាគត ៕

អត្ថបទ៖ លោក ទិត្យ សំបូរ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ផ្លូវក្រាលគ្រួសក្រហមសង្កាត់នគរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ

សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ

អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

សាខាកាកបាទក្រហមខេត្តសៀមរាបនាំនាំយកអំណោយផ្ដល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ

សាខាកាកបាទក្រហមខេត្តសៀមរាបនាំនាំយកអំណោយផ្ដល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.