Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ

ដោយ Pothe Thun
16/03/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ
861
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោក ទូន មិថុនា ប្រធានការិយាល័យអធិការកិច្ច នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប មន្ទីរមិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានៅឡើយនោះទេ ទោះបីរដ្ឋបាលខេត្ត បានចេញប្រកាសពីការបិទពីធីបុណ្យ ឬរៀបអាពាហ៍ពិពាហ៍ក៏ដោយ ជាពិសេស កាលពីពេលថ្មីៗនេះមានករណីជំងឺកូវីដ-១៩ នៅឃុំសំរោងយា ស្រុកពួក ក៏មានការផ្អាកសាលានៅទីនោះមួយរយៈពេលក៏ពិតមែន តែមកដល់ថ្ងៃនេះក៏បានបើកដំណើរការវិញហើយដែរ ដូច្នេះ ការមិនទាន់ផ្អាកឬបិទសាលានោះ គឺដោយសារគិតថា យើងអាចគ្របគ្រងសភាពការណ៍បាន តែបើមានករណីផ្ទុះជំងឺកូវីដ-១៩ខ្លាំងក្នុងខេត្ត ដែលត្រូវបិទសាលា យើងនឹងមានសេចក្តីជូនដំណឹងឱ្យបានដឹងទាំងអស់គ្នា ។

គួររំលឹកថា ដោយអនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំមួយ ស្តីពីចូលរួមពង្រឹងការអនុវត្តវិធានការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងខេត្តសៀមរាប ក្នុងនោះគឺកាត់បន្ថយការជួបជុំ ប្រមូលផ្តុំមនុស្សច្រើននៅតាមទីសាធារណៈ ទីប្រជុំជន និងផ្អាកការរៀបចំកម្មវិធីបុណ្យ អាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ដោយអំពាវនាវដល់ពលរដ្ឋ ឬធារណៈជនទូទៅ ត្រូវចូលរួមសហការអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវស្កេន QR Code ទប់ស្កាត់កូវីដ-១៩” ឬផ្តល់ទិន្នន័យ ព័ត៌មានផ្សេងៗតាមការណែនាំរបស់មន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច នៅតាម ទីតាំងដែលបានដាក់ត្រួតពិនិត្យទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកទល់ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្រាប់ខេត្តសៀមរាប គឺកើតមានតែមួយករណីប៉ុណ្ណោះ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ មានករណីធ្វើតេស្តវិជ្ជមានកូវីដ-១៩ ទៅលើស្ត្រីមួយរូបឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រី អាយុ៣២ឆ្នាំ មានលំនៅឋាននៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅអគារជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈនៅថ្ងៃនេះដែរ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ចំនួន ១០៥នាក់ថែមទៀត បានធ្វើឲ្យអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ចំនួន ៩១៥ នាក់ ក្នុងចំណោម អ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៤៣០នាក់ ដែលកម្ពុជាបានរកឃើញ ៕
អត្ថបទ ៖ លោក លីវ សាន្ត
​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: សាលារៀនក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

សាខាកាកបាទក្រហមខេត្តសៀមរាបនាំនាំយកអំណោយផ្ដល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ

សាខាកាកបាទក្រហមខេត្តសៀមរាបនាំនាំយកអំណោយផ្ដល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ

ក្រុមការងារបច្ចេកទេសស្ពានថ្នល់របស់អន្តរក្រសួងចុះពិនិត្យការស្ថាបនាផ្លូវ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨

ក្រុមការងារបច្ចេកទេសស្ពានថ្នល់របស់អន្តរក្រសួងចុះពិនិត្យការស្ថាបនាផ្លូវ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.