Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារបច្ចេកទេសស្ពានថ្នល់របស់អន្តរក្រសួងចុះពិនិត្យការស្ថាបនាផ្លូវ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨

ដោយ Pothe Thun
16/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
138
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសស្ពានថ្នល់នៃក្រសួងការពារជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការត្រួតពិនិត្យបច្ចេកទេសរបស់កងវិស្វកម្ម១៧៨ ដែលទទួលការងារស្ថាបនាផ្លូវចំនួន១៣ខ្សែ ដែលជាចំណែកមួយនៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ។

បើតាមឧត្តមសេនីយ៍ឯក សឿន រឿត នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប កងវិស្វកម្ម១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ ដែលជាផ្លូវស្ថិតក្នុងតំបន់មានភាពស្មុកស្មាញ ដែលបានធ្វើឲ្យប៉ះពាល់នូវសតិអារម្មណ៍របស់ប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវ។ ការងារស្ថាបនាផ្លូវទាំង១៣ខ្សែ មានប្រវែងសរុប ២៦,៥៤គីឡូម៉ែត្រ មកដល់ពេលនេះធ្វើបាន២៥%ហើយ ក្នុងនោះផ្លូវមួយចំនួនបានធ្វើការរៀបចំគ្រឹះ និងរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់បានរួចរាល់ហើយផ្លូវមួយចំនួនមានភាពយឺតយ៉ាវ ដោយខ្វះខាតលូ ដោយក្រុមហ៊ុនផលិតលូ ផ្គត់ផ្គង់ផ្តល់មិនទាន់ពេលវេលា និងការរង់ចាំការងារកប់បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាបជាដើម។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួនប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវៃនាថ្ងៃអនាគតដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមលក្ខណៈបច្ចេកទេសសៀវភៅបន្ទុកត្រឹមត្រូវដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការដែលបានគ្រោងទុក។ ក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ គឺការយកចិត្តទុកដាក់តាមដានការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ដែលតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

នាយឧត្តមសេនីយ៍ ក៏បានធ្វើការកោតសរសើរផងដែរចំពោះកងកម្លាំងវិស្វកម្មទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់ ព្រមទាំងបានធ្វើការដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ប្រកបទៅដោយបច្ចេកទេសល្អ ក្នុងការធានាប្រើប្រាស់បានយូរអង្វែងទៀតផង៕

អត្ថបទ និង រូបភាព៖ ជា ស្រស់
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កងវិស្វកម្ម១៧៨ក្រសួងការពារជាតិផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ការបង្គ្រាបករណីគ្រឿងញៀនក្នុងខេត្តសៀមរាបមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ការបង្គ្រាបករណីគ្រឿងញៀនក្នុងខេត្តសៀមរាបមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

នៅចំពោះមុខការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ទីក្រុងម៉ានីលរបស់ហ្វីលីពីន សម្រេចហាមអ្នក មានវ័យក្រោម១៨ឆ្នាំ ចេញពីផ្ទះដាច់ខាត

នៅចំពោះមុខការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ទីក្រុងម៉ានីលរបស់ហ្វីលីពីន សម្រេចហាមអ្នក មានវ័យក្រោម១៨ឆ្នាំ ចេញពីផ្ទះដាច់ខាត

ស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត ត្រូវបានជួសជុលដើម្បីធានាសុវត្ថិភាពដល់អ្នកទេសចរ

ស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត ត្រូវបានជួសជុលដើម្បីធានាសុវត្ថិភាពដល់អ្នកទេសចរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.