Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមខេត្តសៀមរាបនាំនាំយកអំណោយផ្ដល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ

ដោយ Pothe Thun
16/03/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភផ្ដល់ជូនដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋមនៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលា។ អំណោយក្នុងឱកាសនោះដែររួមមាន៖ ទឹកបរិសុទ្ធ៥០កេស ទឹកផ្លែឈើ២០កេស ម៉ាស់៤,៥០០ និងអាល់កុល១៥លីត្រ។

ឯកឧត្ដម គុជ លីណា បានលើកឡើងថាចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈបានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រុមប្រតិបត្តិសាខាតែងតែចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសសើរចំពោះមន្ត្រី និងក្រុមការងារប្រចាំការទាំងអស់គ្នាដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនមិនថាយប មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្មដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ។ ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ចូលមកកាន់ខេត្តសៀមរាប ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំព្រមទាំង២ចូលរួមបន្ថែមទៀត គឺចូលរួម Scan QR Code និងចូលរួមពិនិត្យកំដៅឱ្យបានគ្រប់គ្នា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ អ៊ុន ណារាជ្យ

Tags: ប៉ុស្តិត្រួតពិនិត្យសុខភាពបឋមសាខា​កាកបាទក្រហម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារបច្ចេកទេសស្ពានថ្នល់របស់អន្តរក្រសួងចុះពិនិត្យការស្ថាបនាផ្លូវ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨

ក្រុមការងារបច្ចេកទេសស្ពានថ្នល់របស់អន្តរក្រសួងចុះពិនិត្យការស្ថាបនាផ្លូវ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨

គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ការបង្គ្រាបករណីគ្រឿងញៀនក្នុងខេត្តសៀមរាបមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ការបង្គ្រាបករណីគ្រឿងញៀនក្នុងខេត្តសៀមរាបមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

នៅចំពោះមុខការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ទីក្រុងម៉ានីលរបស់ហ្វីលីពីន សម្រេចហាមអ្នក មានវ័យក្រោម១៨ឆ្នាំ ចេញពីផ្ទះដាច់ខាត

នៅចំពោះមុខការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ទីក្រុងម៉ានីលរបស់ហ្វីលីពីន សម្រេចហាមអ្នក មានវ័យក្រោម១៨ឆ្នាំ ចេញពីផ្ទះដាច់ខាត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.