ក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងគណៈបញ្ជាការឯកភាពខេត្ដសៀមរាប ប្រជុំពិភាក្សាពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងខេត្ដសៀមរាប
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដាន អនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម បានជួបប្រជុំពិភាក្សា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លើចំណុចអាទិភាពចំនួន៤ រួមមានករណីអាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាង ក្មេងទំនើង គ្រឿងញៀន ...