Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងគណៈបញ្ជាការឯកភាពខេត្ដសៀមរាប ប្រជុំពិភាក្សាពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងខេត្ដសៀមរាប

ដោយ Pothe Thun
30/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងគណៈបញ្ជាការឯកភាពខេត្ដសៀមរាប ប្រជុំពិភាក្សាពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងខេត្ដសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដាន អនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម បានជួបប្រជុំពិភាក្សា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លើចំណុចអាទិភាពចំនួន៤ រួមមានករណីអាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាង ក្មេងទំនើង គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។

តាមរយៈរបាយការណ៍របស់ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដសៀមរាប បង្ហាញថាការគ្រប់គ្រងល្បែងផ្សងសំណាងគ្រប់គ្រប់ប្រភេទ រួមមាន អាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាង ដោយគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ធ្វើការចុះស្រង់ស្ថិតិ និងរកឃើញក្រុមហ៊ុនសរុបចំនួន១២ ក្នុងនោះមានអាជ្ញាបណ្ណកំពុងធ្វើប្រតិបត្តិការអាជីវកម្មចំនួន៦ក្រុមហ៊ុន និង៥ក្រុមហ៊ុន បានផ្អាកដំណើរការ ដោយឡែក ១ក្រុមហ៊ុន គ្មានអាជ្ញាបណ្ណ។ ចំពោះការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ចុះបង្ក្រាបបានចំនួន ១០ករណីលើ ១០ករណី ក្នុងនោះ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និងបានធ្វើការអប់រំ។ទន្ទឹមនឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងបានសហការគ្នាអនុវត្តឱ្យបានពង្រឹងការចុះទប់ស្កាត់ក្មេងទំនើង ការផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យមានការថយចុះជាបន្តបន្ទាប់ និងទទួលបានសាទរ គាំទ្រពីសំណាក់សាធារណជន និងចូលរួមពីប្រជាពលរដ្ឋនៅទូទាំងខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការចុះត្រួតពិនិត្យ ទប់ស្កាត់ បញ្ឈប់ជាបន្ទាន់នូវការធ្វើប្រតិបត្តិការអាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាងទាំងអស់នៅក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន។ ជាមួយនេះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនាពេលនេះ មានគោលបំណង ពិគ្រោះ ពិភាក្សា រកដោះស្រាយ ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដើម្បីពង្រឹង ថែរក្សាសុខសន្ដិភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គមជាតិ។

ឯកឧត្តមបានបន្តថា ការធ្វើប្រតិបត្តិការល្បែងពាណិជ្ជកម្ម ត្រូវមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.កដែលក្នុងនោះរួមមាន អាជ្ញាបណ្ណសាខា លិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង។ ការបើកដំណើរល្បែងស៊ីសង ដែលគ្មានអាជ្ញាបណ្ណ ត្រូវហាមឃាត់ដាច់ខាត់ និង ត្រូវចាប់ជនល្មើស និងជនផ្សំគំនិត មកផ្តន្ទាទោសទៅតាមច្បាប់។

ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានជំរុញដល់រដ្ឋបាលខេត្ត បន្តចាត់វិធានការតឹងរ៉ឹងលើករណីក្មេងទំនើង និងគ្រឿងញៀនចាប់ពីតំបន់ទីប្រជុំជន ដល់តំបន់ដាច់ស្រយាល ដើម្បីផ្ដល់ភាពកក់ក្ដៅដ់ប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តឱ្យបានកាន់តែល្អប្រសើរ។ ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ ក៏ជាបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យអាជ្ញាធរខេត្ត បន្តធ្វើការរឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍ ធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ និងមរណភាពនៅលើដងផ្លូវនេះ។

អត្ថបទ និងរូបភាព : លោក បូ សាវី

Tags: គណៈបញ្ជាការឯកភាពខេត្ដសៀមរាបសន្ដិសុខ សណ្ដាប់ខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យកុងស៊ុលជប៉ុន និងមន្ទីរព័ត៌មានខេត្តសៀមរាប ជួបសំណេះសំណាល និងស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប

ការិយាល័យកុងស៊ុលជប៉ុន និងមន្ទីរព័ត៌មានខេត្តសៀមរាប ជួបសំណេះសំណាល និងស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប

អភិបាលរងខេត្តសៀមរាបថ្មី ២រូបត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យគណៈអភិបាលខេត្តត្រូវរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ

អភិបាលរងខេត្តសៀមរាបថ្មី ២រូបត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យគណៈអភិបាលខេត្តត្រូវរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.