សប្បុរសជនប្រទេសអូស្ត្រាលី បន្ដជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត សប្បុរសជនប្រទេសអូស្ត្រាលីជិត ៤០នាក់ បានបន្តជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ។ លោក មុត យស់សា ប្រធានអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ ហៅកាត់ថា ប៉ាប៉ា ...