Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា

ដោយ Pothe Thun
26/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
​អាជ្ញាធរខេត្តបង្ហាញ​ការគាំទ្រចំពោះ​ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ស្វាគមន៍​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា នៅ​សណ្ឋាគារ​រី​ជិន​ស៊ី​អង្គរ ខេត្តសៀមរាប នា​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០១៩ ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា​៖​ស្ថិត​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន ការគ្រប់គ្រង​ធនធានមនុស្ស ការកសាង​សមត្ថភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​តួនាទី​ជំរុញ​សេដ្ឋកិច្ច​ជាតិ​អោយមាន​ការរីកចំរើន​។

លោក​អភិបាលរង​ខេត្ត​បន្តថា​៖​ពិតណាស់ថា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​មុត​ស្រួច គឺ​នឹង​សម្រេច​ឲ្យបាន​នូវ​ឋានៈ​ជាប្រទេស​មាន​ប្រាក់ចំណូ​ល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ នឹង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ដើម្បី​ឈាន ឆ្ពោះ​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​ខាងលើ​នេះវា​ទាមទារ​ខ្លាំង​ណាស់​នូវ​ធនធានមនុស្ស​ដែល​ប្រកបដោយ​គុណភាព និង​សក្តានុពល​ខ្ពស់​។

ជាមួយគ្នានេះ យើង​ត្រូវ​មាន​ការប្រកួតប្រជែង​ខ្ពស់​ទីផ្សារការងារ​ជាមួយនឹង​លំហូរ​ពលកម្ម ទាំង​នៅក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​ផងដែរ​។ ក្នុងន័យ​នេះ​ការពង្រឹង និង​ការកែលម្អ​ដំណើរការ​នៃ​ការគ្រប់គ្រង​និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​ប្រែក្លាយ​ធនធានមនុស្ស​នៅក្នុង​វិស័យ​សាធារណៈ និង​ឯកជន ឲ្យ​កាន់តែ​មាន​សមត្ថភាព មាន​វិជ្ជាជីវៈ​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ក្នុង​ការបំពេញ​ការងា​រ គឺជា​ការងារ​គន្លឹះ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​យើងទាំងអស់គ្នា​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

លោក ពិន ប្រាកដ ក៍​បាន​លើកឡើង​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​សៀមរាប​គឺ​បាន​បង្កើត​ឱកាស​ការងារ​បាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ដែល​មុន ឆ្នាំ​១៩៩៨ ប្រជាពលរដ្ឋ​ភាគច្រើន ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ហើយ​ក្រោយពី​ទទួលបាន សន្តិភាព​ពេញលេញ ខេត្តសៀមរាប​បាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​វិស័យ​នានា ដូចជា វិស័យ​សំណង់ វិស័យ​សិប្បកម្ម​ជាពិសេស​វិស័យ​ទេសចរណ៍​ដែល​បាន​បង្កើត​ការងារ​ក្នុង​ផ្អែក​សេវាកម្ម​ទេសចរណ៍ ជា​ឱកាស​ការងារ​មួយ​ផ្សេង​ទៀត​សម្រាប់​ប្រជាពលរដ្ឋ ក្រៅពី វិស័យ​កសិកម្ម ដូចជា​ការងារ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារ​ទំនើប ហាង​វត្ថុ​អនុ​ស្សា​រីយ៍ ក៏​ដូចជា​ការផ្គត់ផ្គង់ បន្លែ ផ្លែឈើ ព្រមទាំង​ធ្វើ​សិប្បកម្ម​សូត្រ ក្រមា កន្សែង រូបចម្លាក់​នានា ដែល​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ភ្ញៀវទេសចរ ។

​លោក អភិបាលរង​ខេត្ត បានបង្ហាញ​ជា​លើ​របាយការណ៍​ថា​៖​ខេត្ត​សៀមរាប​វិស័យ​កសិកម្ម ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ក៏​មាន​ភាព​រីកចំរើន​ដែរ បើទោះបីជា​វិស័យ​កសិកម្ម​បាន​ទទួលរ​ង​នូវ​គ្រោះ​ធម្មជាតិ ពិសេស​គ្រោះរាំងស្ងួត ទឹកជំនន់​មួយចំនួន​ក្ដី ជាក់ស្តែង​ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​ទូទាំង​ខេត្ត​ឆ្នាំ​២០១៨-២០១៩ សម្រេចបាន ២១១.២៣៥​ហិកតា បាន​ទិន្នផល​ជា​មធ្យម ២,៦៤៦ ត​/​ហ​.​ត ស្មើ​នឹង​បរិមាណ​ផល​សរុប ៥៤៥.៨៨៨​តោន​។ លើ​ដំណាំ​រួមផ្សំ​សម្រេចបាន​ចំនួន ៤២.៥៩៥​ហិកតា ដែល​នឹង​ទទួលបាន​បរិមាណ​ផល​ចំនួន​៥៤០.៧៤០​តោន ។ដំណាំ​អចិន្ត្រៃយ៍​សំខាន់ៗ​ចំនួន​២០​មុខ​ដំណាំ​នឹង​ប្រមូល​ផល​លើ​ផ្ទៃដី​ចំនួន​៤១.៦៩៨​ហិកតា កើន​លើស​ឆ្នាំមុន​១០.៩១៩​ហិកតា នឹង​ទទួលបាន​បរិមាណ​ផល ចំនួន ៥៦៦.៧៨៨​តោន​។​ទន្ទឹម​នេះ​នៅក្នុង​ខេត្ត​ក៏​មាន​ក្រុម​កសិករ​ផលិត​បន្លែ​មាន​សុវត្ថិភាព​ចំនួន ១២​ក្រុម មាន​សមាជិក ១៦២​គ្រួសារ ដាំ​ដុះ​នៅលើ​ផ្ទៃដី​ចំនួន ៦០,៩១​ហិកតា ដែល​ផលិត​បន្លែ​បាន​ចំនួន ១.០៥៧​តោន នា​ឆ្នាំ​២០១៧-២០១៨​នេះ ។​ជា​លទ្ធផល​ឆ្នាំ​២០១៨​នេះ ខេត្ត​សៀមរាប​នឹង​ទទួលបាន​នូវ​អធិ​រេក​ស្បៀង​គឹត​ជា​អង្ករ ចំនួន​១៤៩.៧៨៦​តោន​ស្មើនឹង​ស្រូវ​ចំនួន ២៣៤.០៤០​តោន​សម្រាប់​ការនាំចេញ និង​ផ្គត់​ផ្គង​ភ្ញៀវ​ទេសចរណ៍ ហើយ​នៅ​មាន​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ដូចជា សាច់ ស៊ុត និង​បន្លែ​ផ្លែឈើ​មួយ​ចំនួន​ធំ​ទៀត​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ និង​ជំនួស​ការ​នាំចូល​ពី​ខាង​ក្រៅ​ផង​ដែរ​។

សូមបញ្ជាក់​ថា​៖​នាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ធ្វើឡើង​នៅ​សណ្ឋាគារ​រី​ជេន​ស៊ី អង្គរ​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១៩​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​ការគ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ឋ​ព័ត៌មាន​វិទ្យាឱ្យ​ថ្នាក់​ដឹកនាំ​អង្គភាព មន្ទីរ និង​ការិយាល័យ​រដ្ឋបាល​​បុគ្គលិក បាន​យល់ដឹង​បន្ថែម ពាក់ព័ន្ឋ​ទៅ​នឹង​វិធាន​និង​និតិវិធី​ការអនុវត្ត​ន៍ ប្រើប្រាស់​​ប្រព័ន្ឋ​គ្រប់គ្រង​មន្ត្រីរាជតាម​ប្រព័ន្ឋ​ព័ត៌មានវិទ្យា​និង​យកទៅ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ឋភាព​នៅ​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​សំដៅ​ជំរុញ​ការចូលរួម​អនុវត្ត​កំណែទម្រង់រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល​។​

អត្តបទនិងរូបភាព៖យូ វង្ស

Tags: ការគ្រប់គ្រង​មន្ត្រីរាជការ​និង​ធនធានមនុស្ស តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យាខេត្តសៀមរាបវគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យាអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ការវាយតម្លៃ​ប៉ាន់ប្រមាណ​ក្រោយ​មាន​គ្រោះមហន្តរាយ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យទាន់​ពេលវេលា

​ការវាយតម្លៃ​ប៉ាន់ប្រមាណ​ក្រោយ​មាន​គ្រោះមហន្តរាយ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យទាន់​ពេលវេលា

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារញ៉ែខេត្តសៀមរាប

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារញ៉ែខេត្តសៀមរាប

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សូទ្រនិគម​

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សូទ្រនិគម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.