Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សូទ្រនិគម​

ដោយ Pothe Thun
27/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ លោក ជំទាវ ទា​ង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈ កម្មា​ធិ​ការ​សាខា និង​សហការី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ ចំនួន​១៤ គ្រួសារ (​រលំ​ផ្ទះ​៤ គ្រួសារ និង​ប៉ះពាល់​ធ្ងន់ ១០​គ្រួសារ​) មកពី​ឃុំ​ខ្នារ​ពោធិ៍ ១​គ្រួសារ (​រលំ​ផ្ទះ​) និង​ឃុំ​តា​យ៉ែក ១៣​គ្រួសារ (​រលំ​ផ្ទះ​៣​គ្រួ សារ​)​។

​មានប្រសាសន៍​នាឱកាស​នោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​លោកជំទាវ ក៏​បាន​បន្តថា អំណោយ មនុស្សធម៌​នាពេលនេះ គឺជា​ការជួយ​សម្រាលទុក្ខ​បាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជា​ការ បង្ហាញ​នូវ​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដូចដែល​បាន​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​មាន ៖
– គ្រួសារ​រលំ​ផ្ទះ​៖ មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ ស័ង្កសី ១៦​សន្លឹក មី​១​កេស ត្រីខ​១​យួរ ធុង ទឹក​២ អង្ករ​២៥​គីឡូក្រាម និង ថវិកា​១៥​ម៉ឺន​រៀល​។​
– គ្រួសារ​ប៉ះពាល់​ធ្ងន់​៖ មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ ស័ង្កសី ១០​សន្លឹក មី​១​កេស ត្រីខ​១​យួរ ធុង ទឹក​២ អង្ករ​២៥​គីឡូក្រាម និង​ថវិកា ១​ដប់​ម៉ឺន​រៀល ។​

​អត្ថបទ និង​រូបភាព ៖ លោក​អ៊ិន សី​ហ​រិទ្ធ
​កែសម្រួល​អត្ថបទ​៖ លីវ សុខុន​

Tags: ខេត្តសៀមរាបប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ​អាណត្តិ​ទី​៥អំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​លង់ទឹក​ស្លាប់​កាល​ពី​ម្សិលមិញ​

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​លង់ទឹក​ស្លាប់​កាល​ពី​ម្សិលមិញ​

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិទ្យុហ្វេសអឹម ទូទាំង​ប្រទេស​ចុះ​សិក្សា​កិច្ចសហការ​ផ្សាយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ថៃ​

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិទ្យុហ្វេសអឹម ទូទាំង​ប្រទេស​ចុះ​សិក្សា​កិច្ចសហការ​ផ្សាយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ថៃ​

អាជ្ញាធរ​ក្រុង​សៀមរាបរៀបចំ​សណ្តាប់ធ្នាប់ តំបន់​ផាប់​ស្ទ្រីតនិង​ផ្សារ​ចាស់ ដើម្បី​សម្រួល​អ្នកទេសចរ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

អាជ្ញាធរ​ក្រុង​សៀមរាបរៀបចំ​សណ្តាប់ធ្នាប់ តំបន់​ផាប់​ស្ទ្រីតនិង​ផ្សារ​ចាស់ ដើម្បី​សម្រួល​អ្នកទេសចរ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.