Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារញ៉ែខេត្តសៀមរាប

ដោយ Pothe Thun
26/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារញ៉ែខេត្តសៀមរាប
258
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​សហការណ៏​ជាមួយ​មន្ទី​រ​ពាណិជ្ជកម្ម​ខេត្ត នៅតែ​បន្ត​សកម្ម​ដើម្បី​ត្រួតពិនិត្យ​តាមដាន និង​ការអប់រំ​ណែនាំ គឺជា​មូលដ្ឋាន​គ្រឹះ​ពិត​ណាស់​ចំពោះ​សុវត្ថិភាព​លើ​ម្ហូបអាហារ​នោះ ដែល​មិន​អាច​ខ្វះ​បាន​ឡើយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ថែម​ទៀត​។ ប្រជា​ពល​ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ជាមួយនឹង​ការ​ប្រុងប្រយត្ន័​ខ្ពស់ ចំពោះ​ការ​ថែរក្សា​សុខភាព​តាមរយៈ​នៃ​ការជ្រើសរើស​ទំ​ទិញ​ម្ហូបអាហារ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ចំពោះ​អាជីវករ​វិញ ក៏​មាន​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់​ផងដែរ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​។ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូប​ចំណីអាហារ​នេះ ស្ថិត​នៅ​ផ្សារ​ញ៉ែ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​។

លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​លើកឡើង​ថា ការ​ធ្វើ​ប្រតិបត្តិការណ៏​នេះ ដែល​មន្ត្រី​ក្រុម​ការងារ​បាន​ចុះ​ត្រួតពិនិត្យ​លើ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ផ្សារ​ញ៉ែ​ភូមិ​តាភុល ខេត្តសៀមរាប​។ សាខា​កាំកុងត្រូល​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​ផ្ទុក​នៅក្នុង​ស្ពៃជ្រក​ប្រមាណ​ជាង​៤ គីឡូក្រាម ត្រូវបាន​ដកហូត​ទុក​នឹង​ធ្វើ​ការណែនាំ​មិន​អនុញ្ញាតិឲ្យ​មាន​ជា​លើក​ទី​២​ឡើយ ដោយឡែក​ប្រភេទ​ទំនិញ​ម្ហូបអាហារ​មួយចំនួន​ដែល​បាន​ដាក់តាំង​លក់​នៅ​ទីនោះ ពុំមាន​បញ្ហា​អ្វី​ឡើយ រួមមាន​ដូចជា​៖ សណ្តែក​បណ្តុះ ស្ពៃ​ជ្រក់ ប្រហិត ជ្រក់​មមាញ់ ផ្សិត ជ្រក​ទំពាំង ផ្អក​ត្រី​ប្រា ជ្រក​ត្រសក់ ប​ង្គា តៅ​ហ៊ូ នឹង​បាន​ពិនិត្យ​សុពលភាព​ប្រភេទ​គ្រឿង​កំប៉ុង​ជា​ច្រើន​ផងដែរ ។ លោក​ប្រធាន​បាន​បន្តថា ការចុះ​ត្រួតពិនិត្យ​តាមដាន និង ការអប់រំ​ផ្សព្វផ្សាយ​ដល់​អាជិ​វករ ឬក៏​បងប្អូន​ប្រជាពលរដ្ឋ ដែល​និយម​បរិភោគ ប្រើប្រាស​ជា​ប្រចាំ​ថ្ងៃ គឺជា​កក្តា​ចាំបាច់​មិន​អាច​ខ្វះ​បាន ដូច្នេះ​សូម​បងប្អូន​មុន​នឹង​ទិញ​គ្រឿង​កំប៉ុង និង​ម្ហូបចំណី សម្រាប់​ការប្រើប្រាស​ឬ​បរិភោគ​គួរតែ​ពិនិត្យ​មើល​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ជៀ​វាង​នៅ​របស់រប​ខូច​គុណភាព នឹង​ផុតកំណត់​នោះ ដែលជា​មូលហេតុ​ធ្វើឲ្យ​មាន​ផលបះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។

លោក​បញ្ចាក់​ថា បើទោះបីជា​លទ្ធផល​ចុះ​ផ្សារ​នៅ​ព្រឹក​នេះ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើតេស្ដ​បឋម​រក​មិនឃើញ​សារធាតុ​គីមី ឬ​ក៏​ឃើញ​នៅក្នុង​ទំនិញ​គ្រឿង​ហូបចុក និង​ទំនិញ​ខូច​គុណភាព​ក្ដី ក៏​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​សៀមរាប នៅតែ​បន្ដ​អំពាវនាវ​ឲ្យមាន​ការចូលរួម​ពី​ក្រុមអាជីវក​រ​លក់ដូរ ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ និង​សាធារណៈជន​ទាំងអស់​រួម​គ្នា ក្នុង​ការទប់ស្កាត់ និង​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី នៅក្នុង​គ្រឿង​ហូបចុក លក់ដូរ​នូវ​ទំនិញ​ហួស​អាយុកាល​ប្រើប្រាស់ ក្លែងបន្លំ ឬ​ទំនិញ​ខូច​គុណភាព ដែល​ជា​អំពើ​ខុសច្បាប់ ប្រឈម​និង​អាច​មាន​ទោសទណ្ឌ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ផងដែរ​៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្តបទនិងរូបភាព៖ស៊ាន សុផាត​

Tags: ខេត្តសៀមរាប​ផ្សារ​ញ៉ែ​ផ្សារ​តាភុល​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​មន្ទី​រ​ពាណិជ្ជកម្ម​ខេត្តសុវត្ថិភាព​​ម្ហូបអាហារ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សូទ្រនិគម​

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សូទ្រនិគម​

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​លង់ទឹក​ស្លាប់​កាល​ពី​ម្សិលមិញ​

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​លង់ទឹក​ស្លាប់​កាល​ពី​ម្សិលមិញ​

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិទ្យុហ្វេសអឹម ទូទាំង​ប្រទេស​ចុះ​សិក្សា​កិច្ចសហការ​ផ្សាយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ថៃ​

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិទ្យុហ្វេសអឹម ទូទាំង​ប្រទេស​ចុះ​សិក្សា​កិច្ចសហការ​ផ្សាយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ថៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.