Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជនប្រទេសអូស្ត្រាលី បន្ដជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ដោយ Pothe Thun
08/07/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរសជនប្រទេសអូស្ត្រាលី បន្ដជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប
986
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត សប្បុរសជនប្រទេសអូស្ត្រាលីជិត ៤០នាក់ បានបន្តជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ។

លោក មុត យស់សា ប្រធានអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ ហៅកាត់ថា ប៉ាប៉ា បានឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះថា សប្បុរសជនប្រទេសអូស្ត្រាលីជិត ៤០នាក់នេះ ពួកគាត់បានមកកាន់ខេត្តសៀមរាប ដើម្បីទេសចរណ៍ផង និងធ្វើមនុស្សធម៌ផង ដើម្បីចូលរួមអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋខ្មែរជាមួយរដ្ឋាភិបាលកម្ពុជា។ លំនៅឋាននេះមានទំហំ៧ គុណនឹង៩ម៉ែត្រ ធ្វើពីថ្មប្រក់សង្កសី ដែលថវិកាបានមកពីមូលនិធិក្រុមហ៊ុនទេសចរណ៍ Adventure Travel និងអង្គការប៉ាប៉ា និងមួយចំនួនទៀតជាវិភាគទានបានមកពីអាជ្ញាធរមូលដ្ឋាន ក្នុងតម្លៃជាង ១៦.០០០ដុល្លា សម្រាប់ផ្លាស់ប្ដូរជីវភាពកសិករខ្មែរនៅតាមជនបទឱ្យល្អប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកស្រី មេឌី អ៊ីស្មាន់ (Madie Easman) ប្រធានក្រុមសប្បុរសជន បានបញ្ជាក់ថា ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋនេះ ដោយសារពួកគាត់ស្រលាញ់ប្រជាជនកម្ពុជា ជាពិសេសលោកស្រី ចង់ឱ្យសប្បុរសជនទាំងនោះ មានបទពិសោធន៍នៅប្រទេសកម្ពុជា ក្នុងការមើលស្ថានភាពប្រជាពលរដ្ឋខ្មែរផ្ទាល់នៅតាមជនបទ ព្រោះពួកគាត់ភាគច្រើនជាសិស្សនៅក្នុងសាលាដ៍ល្បីក្នុងប្រទេសអូស្ដ្រាលី។ លោកស្រីបន្ដថា ស្ថានភាព និងទេសភាពនៅស្រុកខ្មែរ គួរឱ្យស្រលាញ់ ព្រោះមានសុខសុវត្ថិភាពល្អ មានប្រជាជនរាក់ទាក់នៅពេលពួកគាត់បានទៅទីតាំងធ្វើលំនៅឋាននោះ ហើយគម្រោងមូលនិធិសប្បុរសធម៌នេះ នឹងបន្ដធ្វើជាបន្ដបន្ទាប់ ដើម្បីឱ្យចំណងមិត្ដភាពប្រទេសកម្ពុជា និងអូស្ដ្រាលី កាន់តែរឹងមាំថែមទៀត។

លោក យាប់ វណ្ណៈ ជំទប់ទីមួយឃុំត្បែង ស្រុកបន្ទាយស្រី បានបង្ហាញនូវក្ដីរីករាយដែលបានសប្បុរសជនប្រទេសអូស្ដ្រាលី ជួយសាងសង់លំនៅឋានដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រោះផ្ទះថ្មីនេះ នឹងជួយសម្រួលដល់ការរស់នៅប្រជាពលរដ្ឋបានល្អប្រសើរ។ លោកថា ពលរដ្ឋគ្រួសារខាងលើពិតជាត្រេកអរខ្លាំង ដោយសារកន្លងមកពួកគាត់បានរស់នៅក្នុងខ្ពមប្រក់ស្លឹកដូងជាមួយកូនៗ។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកសំណូមពរសូមឱ្យសប្បុរសជន បន្តជួយអភិវឌ្ឍន៍សហគមន៍ភូមិត្បែងកើត ឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ខណៈដែលសុខសន្ដិភាពមានគ្រប់ពេលសម្រាប់អ្នកទេសចរ។

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សប្បុរសជនប្រទេសអូស្ត្រាលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ៣ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ៣ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

រដ្ឋបាលឃុំដូនកែវ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេប្រវែងជិត ២០០ម៉ែត្រ ដោយជោគជ័យ

រដ្ឋបាលឃុំដូនកែវ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេប្រវែងជិត ២០០ម៉ែត្រ ដោយជោគជ័យ

អាជ្ញាធរសង្កាត់ស្វាយដង្គំ បន្តដាំជួសនិងដាំកូនឈើថ្មីបន្ថែមអមសងខាងផ្លូវសំខាន់ៗមួយចំនួន ដើម្បីជាការលើកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន

អាជ្ញាធរសង្កាត់ស្វាយដង្គំ បន្តដាំជួសនិងដាំកូនឈើថ្មីបន្ថែមអមសងខាងផ្លូវសំខាន់ៗមួយចំនួន ដើម្បីជាការលើកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.