Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរសង្កាត់ស្វាយដង្គំ បន្តដាំជួសនិងដាំកូនឈើថ្មីបន្ថែមអមសងខាងផ្លូវសំខាន់ៗមួយចំនួន ដើម្បីជាការលើកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន

ដោយ Pothe Thun
09/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្វាយដង្គំ បន្តដាំជួសនិងដាំកូនឈើថ្មីបន្ថែមអមសងខាងផ្លូវសំខាន់ៗមួយចំនួន ដើម្បីជាការលើកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
178
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំប្រជាពលរដ្ឋធ្វើការដាំជួស និងដាំថ្មីបន្ថែម នូវកូនឈើចម្រុះប្រមាណ ២០០ដើម នៅអមតាមសងខាងផ្លូវ ចាប់ពីផ្លូវមុខវត្តស្វាយដង្គំមក ដល់ផ្លូវ២២ម៉ែត្រ និងធ្វើការដាំជួសនៅតាមដងផ្លូវមួយចំនួនទៀតផងដែរ។

លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ បញ្ជាក់ថា ការដាំកូនឈើអមសងខាងផ្លូវ គឺជាការលើកម្ពស់សោភ័ណភាព រួមចំណែកលើកកម្ពស់ភាពបៃតងក្នុងក្រុងសៀមរាប ដើម្បីជាភាពទាក់ទាញដល់អ្នកទេសចរបានមួយកម្រិត ពិសេសកាត់បន្ថយការកើនឡើងនៃកម្ដៅ ហើយវាថែមទាំងបានបង្កើតនូវខ្យល់អាកាសបរិសុទ្ធថែមទៀតផង ពេលដែលដាំឈើទាំងអស់នេះបានលូតលាស់ធំធាត់ល្អ។ ការដាំដើមឈើនេះទៀតសោត មិនត្រឹមតែមានដើមឈើប្រណិតទេ ថែមទាំងមានប្រភេទដើមដែលមានផ្កា ដូចជាដើមរំដួល ដើមត្របែកព្រៃ ឬដើមក្ងោកជាដើម ដែលអាចលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឲ្យទីក្រុងមានភាពរស់រវើកគ្រប់រដូវកាល ស្រស់បំព្រងគ្រប់រដូវ។

លោកចៅសង្កាត់ បានបញ្ជាក់ទៀតថា ការដាំដើមឈើដើមតាមដងផ្លូវនេះ គឺអាជ្ញាធរនឹងបន្តការដាំ និងដាំជួសបន្ថែមបន្តបន្ទាប់ទៀត ចំពោះកូនឈើណាដែលមិនលូតលាស់ល្អ។ ជាមួយក៏សូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវដែលអាជ្ញាធរបានដាំកូនឈើ សូមចូលរួមថែទាំ ស្រោចទឹក ដាក់ជីដើមឈើដែលមាននៅមុខគេហដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធផលទាំងអស់នេះ ដើម្បីធ្វើឲ្យកូនឈើទាំងនេះលូតលាស់ធំធាត់ឆាប់រហ័ស និងឲ្យបានគង់វង្ស និងមានភាពស្រស់បំព្រងក្នុងមូលដ្ឋានជានិរន្ត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សង្កាត់ស្វាយដង្គំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំរុក្ខទិវា៩កក្កដា និងដាំកូនឈើផ្កាចម្រុះ ៥ ៥០០ដើម តាមដងផ្លូវសំខាន់ក្នុងឃុំទាំង៥

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំរុក្ខទិវា៩កក្កដា និងដាំកូនឈើផ្កាចម្រុះ ៥ ៥០០ដើម តាមដងផ្លូវសំខាន់ក្នុងឃុំទាំង៥

កូនឈើចម្រុះ៩០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សាលាកំរើក បន្តដាំនៅតាមដងផ្លូវ ដើម្បីចូលរួមជំរុញក្រុងសៀមរាប ក្លាយជាក្រុងបៃតងនាថ្ងៃអនាគត

កូនឈើចម្រុះ៩០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សាលាកំរើក បន្តដាំនៅតាមដងផ្លូវ ដើម្បីចូលរួមជំរុញក្រុងសៀមរាប ក្លាយជាក្រុងបៃតងនាថ្ងៃអនាគត

ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.